
មន្ទីរអភិវឌ្ឍន៏ជនបទខេត្តព្រះសីហនុ បើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៏ភូមិ (គ.អ.ភ)
- ៤ ថ្ងៃមុន ថ្ងៃទី២៨ ខែឧសភា ២០២៥
- សកម្មភាពក្រសួង

ខេត្តព្រះសីហនុ ៖ នាថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅមន្ទីរអភិវឌ្ឍន៏ជនបទខេត្តព្រះសីហនុ បានបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៏ភូមិ (គ.អ.ភ) ក្រោមអធិបតីភាព លោកស្រី ពុធ សារុំ ជំទប់ទី១ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
វគ្គបណ្ដុះបណ្ដាលនេះបានរៀបចំឡើងដោយមន្ទីរអភិវឌ្ឍន៏ជនបទខេត្តព្រះសីហនុ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ២៦រូប ស្រី ៥រូប ដែលជាសមាជិកគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) មកពីភូមិចំនួន ៥ក្នុងឃុំសំរុងស្រុកព្រៃនប់រួមមាន ៖ ភូមិសំរុងលើ, ភូមិសំរុងកណ្ដាល, ភូមិសំរុងក្រោម, ភូមិអូរត្រជាក់ចិត្ត និងភូមិចុងអូរ។
សូមបញ្ជាក់ថា ៖ វគ្គនេះមានគោលបំណងពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៏ភូមិ (គ.អ.ភ) ដើម្បីបង្កើនប្រសិទ្ធិភាពការដឹកនាំ ការអភិវឌ្ឍភូមិដោយសហគមន៍ តាមរយៈគណៈកម្មាធិការអភិវឌ្ឍន៏ភូមិ (គ.អ.ភ) ដាយសារភូមិសំរុងក្រោម ឃុំសំរុង ត្រូវបានជ្រើសរើសជាគោលដៅ “ភូមិគំរូគន្លឹះ” របស់ក្រសួងអភិវឌ្ឍន៏ជនបទ សម្រាប់ឆ្នាំ២០២៥៕