เว็บหวยออนไลน์

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លួវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ១ខ្សែ ប្រវែង ៤ ៥០០ម នៅស្រុកចន្រ្ទា ខេត្តស្វាយរៀង

ចែលរំលែក
photo 2025 05 26 14 12 10

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លួវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ១ខ្សែ ប្រវែង ៤ ៥០០ម ទទឹង ៧ម ចិញ្ចើមផ្លូវសងខាង (ទទឹងម្ខាងៗ ប្រវែង ១ម) ក្រាលដីល្បាយក្រួស កម្រាស់ ០,២ម សាងសង់លូមូលមុខពីរចំនួន ១កន្លែង និងលូមូលមុខមួយចំនួន ៤កន្លែង ស្ថិតនៅភូមិតែងម៉ៅភ្ជាប់ទៅគម្រោងដីសម្បទានសង្គមកិច្ចចែកជូនគ្រួសារកងទ័ព និងនគរបាលជាតិ ឈរជើងតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារក្រីក្រ ដែលមានទីតាំងស្ថិតនៅឃុំចន្រ្ទា ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដែលអនុវត្តដោយក្រុមហ៊ុន រ៉ូយ៉ាល់មេគង្គ ខនស្ត្រាក់សិន &ឌីវីឡុបមែន។

 

នៅក្នុងពិធីបើកការដ្ឋាននេះ មានការចូលរួមពីលោក ម៉ែន អេង អភិបាលរង តំណាងឯកឧត្តមអភិបាលខេត្ត ប្រធានមន្ទីរព័ត៌មាន ប្រធានមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្រុមការងារនាយកដ្ឋានផ្លូវលំជនបទនិងគណៈកម្មការ (គ.ត.វ) លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវក្នុងតំបន់នោះសរុបប្រមាណជាង ២០០នាក់។

 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទជូនអង្គពិធីទាំងមូល និងព្រមទាំងបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋដែលជាអ្នកអាស្រ័យផលលើខ្សែផ្លូវនេះ សូមមេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមសហការជាមួយក្រុមការងារសាងសង់ផ្លូវ១ខ្សែនេះ ក្នុងករណីមានការរំខានដោយប្រការណាមួយក្នុងអំឡុងពេលអនុវត្តការងារនេះ៕

photo 2025 05 26 09 35 38 photo 2025 05 26 14 12 05 photo 2025 05 26 14 12 10 photo 2025 05 26 14 12 40 photo 2025 05 26 14 12 44 photo 2025 05 26 14 12 48 photo 2025 05 26 14 12 53 photo 2025 05 26 14 12 58 photo 2025 05 26 14 13 07

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522