
លោក គឺន សុគា អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ
- ១៣ ម៉ោងមុន ថ្ងៃទី១៣ ខែឧសភា ២០២៥
- សកម្មភាពក្រសួង

ខេត្តប៉ៃលិន ៖ នាថ្ងៃពុធ១១កើត-ព្រហស្បតិ៍១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៧-៨ខែឧសភា ឆ្នាំ២០២៥ លោក គឺន សុគា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិនបានអញ្ជើញ ដឹកនាំមន្រ្តីជំនាញបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។
វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ២៦នាក់ ស្រី ០៤នាក់ ជាគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) មានចំនួន ១១ភូមិ រួមមានភូមិដីស្អិត ភូមិស្ទឹងត្រង់ ភូមិភ្នំក្រិញ ភូមិអូរកន្ធៀងវ៉ា ភូមិបាយសី ភូមិដីស ភូមិកូនដំរី ភូមិព្រៃសន្ទះ ភូមិភ្នំព្រាល ភូមិអូរដូនតាក្រោម និងភូមិអូរដូនតាលើ ។
គួរបញ្ជាក់ថា៖ ការបណ្ដុះបណ្ដាលគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ក្នុងគោលបំណងពង្រឹងសមត្ថភាពភាព គ.អ.ភ ដើម្បីបង្កើនប្រសិទ្ធភាពការដឹកនាំការងារអភិវឌ្ឍន៍ភូមិដោយសហគមន៍ តាមរយៈ គ.អ.ភ ក្នុងនោះភូមិដីស្អិត ឃុំស្ទឹងត្រង់ ត្រូវបានជ្រើសរើសជាគោលដៅ “ភូមិគំរូគន្លឹះ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ឆ្នាំ ២០២៥ផងដែរ៕