
ឯកឧត្តម យឹម ជុង អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាឆ្លុះបញ្ចាំង លទ្ធផលចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅខេត្តកំពត
៣ ម៉ោងមុន ថ្ងៃទី១៣ ខែឧសភា ២០២៥
ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សុខ ម៉េង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកកម្ពស់សិទ្ធិរបស់ជនមានពិការភាពក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដោយមានសមាសភាពចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរ និងលោក លោកស្រី សរុបចំនួន ១២០នាក់។
សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២៥ ក្នុងគោលបំណង ដើម្បីបណ្តុះបណ្តាលនិងផ្សព្វផ្សាយអំពីការលើកកម្ពស់សិទ្ធិរបស់ជនមានពិការភាពក្នុងវិស័យអភិវឌ្ឍន៍ជនបទ៕