เว็บหวยออนไลน์

លោក សុក សុផល្លី ដឹកនាំមន្រ្តីជំនាញចូលរួមក្នុងវេទិកាកិច្ចសហប្រតិបត្តិការឧស្សាហកម្មទឹកកម្ពុជា – កូរ៉េ

ចែលរំលែក
photo 2025 05 06 20 01 12

រាជធានីភ្នំពេញ ៖ នាថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២៥ លោក សុក សុផល្លី អគ្គនាយករងបច្ចេកទេស រួមជាមួយអនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទចំនួន ២រូប និងមន្រ្តីជំនាញ៣រូប ចូលរួមក្នុងវេទិកាកិច្ចសហប្រតិបត្តិការឧស្សាហកម្មទឹកកម្ពុជា-កូរ៉េ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តម Wansup Kim រដ្ឋមន្ត្រី MoE កូរ៉េ។ សមាសភាពចូលរួមមកពីក្រសួង ស្ថាប័នពាក់ពន្ធ័ អង្គការដៃគូ និងបណ្តាក្រុមហ៊ុនកូរ៉េសរុប១០២នាក់។

 

ក្នុងនោះក្រសួងធនធានទឹក និងឧតុនិយមបានធ្វើបទបង្ហាញអំពីយុទ្ធសាស្ត្រសំរាប់អនុវត្តក្នុងឆ្នាំ ២០២៤ – ២០២៨ រួមទាំងបញ្ហាប្រឈមទឹក និងដំណោះស្រាយដែលបានស្នើឡើងចំនួន ២ល័ក្ខខ័ណ្ឌ។

 

ជាមួយគ្នានេះ ក្រសួងពាក់ព័ន្ធ អង្គការដៃគូ និងក្រុមហ៊ុនកូរ៉េក៏បានធ្វើបទបង្ហាញពីវិស័យទឹក និង និងបច្ចេកវិទ្យាទំនើបៗ ទាក់ទងនិងវិស័យទឹកផងដែរ៕

photo 2025 05 06 20 01 11 2 photo 2025 05 06 20 01 11 photo 2025 05 06 20 01 12 photo 2025 05 06 20 01 13 photo 2025 05 06 20 01 14

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522