เว็บหวยออนไลน์

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគណ:កម្មាធិការអភិវឌ្ឍន៍ភូមិ(គ.អ.ភ)

ចែលរំលែក
photo 2025 05 06 09 00 44

ខេត្តត្បូងឃ្មុំ ៖ នាថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគណ:កម្មាធិការអភិវឌ្ឍន៍ភូមិ(គ.អ.ភ) នៅឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ វគ្គបណ្តុះបណ្តាលនេះរៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ តាមរយៈថវិកាកម្មវិធី ប្រចាំឆ្នាំ២០២៥ របស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ដែលមានសិក្ខាកាមចូលរួមសរុប២៦នាក់ ស្រី៤នាក់ ជាគណ:កម្មាធិការអភិវឌ្ឍន៍ភូមិ មកពីឃុំចំនួនពីរ គឺឃុំល្ងៀង មានចំនួន០៩ភួមិ រួមមាន
៖ភូមិ ល្ងៀង ថ្លុកពង្រ ស្មោញ ល្វាធំ គគីរ ច្រាប ភូមិ ៤-១៦ ភូមិ២-១៧ និងភូមិកៀនចក និងឃុំស្រឡប់ ចំនួន១ភូមិ គឺភូមិ អង្គជ័យ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

វគ្គបណ្តុះបណ្តាលគណ:កម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) បង្កើតឡើងក្នុងគោលបំនងពង្រឹងសមត្ថភាពគណ:កម្មាធិការអភិវឌ្ឍន៍ភូមិ(គ.អ.ភ) ដើម្បីបង្កើនប្រសិទ្ឋិភាពការដឹកនាំការងារអភិវឌ្ឍន៍ភូមិដោយសហគមន៍ តាមរយ:(គ.អ.ភ) ពីព្រោះភូមិ ស្មោញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ត្រូវបានជ្រើសរើសជាភូមិគោលដៅ ” ភូមិគំរូគន្លឹ:” របស់ក្រសួងអភិវឌ្ឍន៍ជនបទ ប្រចាំឆ្នាំ ២០២៥។

photo 2025 05 06 09 00 30 photo 2025 05 06 09 00 32 photo 2025 05 06 09 00 34 photo 2025 05 06 09 00 41 photo 2025 05 06 09 00 42 photo 2025 05 06 09 00 43 photo 2025 05 06 09 00 44

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522