เว็บหวยออนไลน์

ឯកឧត្តម ម៉ា សុវណ្ណា អញ្ជើញដឹកនាំក្រុមការងារជំនាញចុះសិក្សាពិនិត្យ និងវាយតម្លៃដោយកំណត់គោលដៅជាក់លាក់ សម្រាប់អនុវត្តគម្រោង ក្រោមមូលនិធិពិសេសមេគង្គ-ឡានឆាង។

ចែលរំលែក
photo 2025 04 30 18 08 05

ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តស្វាយរៀង៖ នាថ្ងៃអង្គារ ៣កើត-ពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ និងជានាយករងគម្រោងមេគង្គឡានឆាង  និងឯកឧត្តម ពុត ហេម៉ុណ្ណា  អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានចុះសិក្សាពិនិត្យ និងវាយតម្លៃដោយកំណត់គោលដៅជាក់លាក់ សម្រាប់អនុវត្តគម្រោង  “ការអភិវឌ្ឍប្រពលវប្បកម្ម និងពិពិធកម្មកសិកម្មរបស់គ្រួសារ កសិករក្នុងបរិស្ថានប្រឈម នៅតំបន់វាលទំនាបតាមដងទន្លេមេគង្គ” ក្រោមមូលនិធិពិសេសមេគង្គ-ឡានឆាង។

 

ការចុះត្រួតពិនិត្យនេះមានការចូលរួមពី តំណាងនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តស្វាយរៀង និងក្រុមការងារគម្រោង ដោយបានចុះស្វែងយល់ពីសក្ដានុពលទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងធនធានដែលមានស្រាប់នៅក្នុងភូមិ ព្រមទាំងតម្រូវការចាំបាច់របស់ភូមិ សម្រាប់ការគាំទ្ររបស់គម្រោងទៅក្នុង “ភូមិគំរូគន្លឹះ” ដែលភូមិគំរូគន្លឹះចំនួន ០៣ភូមិ ត្រូវបានចុះពិនិត្យ និងវាយតម្លៃរួមមាន៖

១.ភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

២.ភូមិតាម៉ៅលើ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

៣.ភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

៤. ភូមិស្វារំពារ ឃុំសង្កែរ ស្រុករំដួល ខេត្តស្វាយរៀង រៀបចំជាគ្រួសារគំរូ ។

 

បន្ទាប់ពីបានជួបពិភាក្សាជាមួយប្រធានភូមិ ក្រុមប្រឹក្សាឃុំ គ.អ.ភ មន្រ្តីកសិកម្មឃុំ មន្រ្តីកិច្ចការនារីឃុំ ដើម្បីពិភាក្សាស្វែងរកព័ត៌មានលម្អិតបន្ថែមលើតារាងវាយតម្លៃរបស់ក្រុមការងារភូមិគំរូជាលទ្ធផល៖

១-បានកំណត់ទីតាំងជាក់លាក់សម្រាប់អនុវត្តគម្រោង ។

២-មានព័ត៌មានបឋមលំអិតពីលក្ខណៈសម្បត្តិភូមិយកជាគំរូ ។

៣- កំណត់គោលការណ៍រួមសម្រាប់គាំទ្រគ្រួសារគំរូ ១ភូមិ។

៤-ក្រោយសម្រង់ទិន្នន័យ ក្រុមការងារនឹង រៀបចំកាលវិភាគ និងផែនការសម្រាប់គាំទ្រដល់ភូមិគំរូ

គន្លឹះ ជាក់ស្តែង ។

៥-រៀបចំផែនការបណ្តុះបណ្តាលជំនាញ និងគាំទ្រភូមិគំរូ គ្រួសារគំរូ ជាបន្តបន្ទាប់ ។

photo 2025 04 30 18 08 01 2 photo 2025 04 30 18 08 01 photo 2025 04 30 18 08 02 photo 2025 04 30 18 08 03 2 photo 2025 04 30 18 08 03 photo 2025 04 30 18 08 04 photo 2025 04 30 18 08 05 photo 2025 04 30 18 08 38 photo 2025 04 30 18 08 39 photo 2025 04 30 18 08 41 photo 2025 04 30 18 08 43 photo 2025 04 30 18 08 44 photo 2025 04 30 18 11 49 2 photo 2025 04 30 18 11 49 photo 2025 04 30 18 11 50 photo 2025 04 30 18 11 51

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522