เว็บหวยออนไลน์

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញចូលរួមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយការអនុវត្តនិយាមនីតិវិធីប្រតិបត្តិ និងការចែករំលែកបទពិសោធ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល

ចែលរំលែក
photo 2025 04 30 16 31 17

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក គង់ វិទ្យា អគ្គនាយករងរដ្ឋបាលនិងហិរញ្ញវត្ថុ លោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក និងលោក ឆេង សុផាណារម្យ អនុប្រធាននាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយការអនុវត្តនិយាមនីតិវិធីប្រតិបត្តិ និងការចែករំលែកបទពិសោធ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។ អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះមាន ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន រដ្ឋលេខាធិការដ្ឋាន ថ្នាក់ដឹកនាំក្រសួងនិងប្រធានមន្ទីរមុខងារសាធារណៈ ២៥រាជធានី ខេត្ត សរុបប្រមាណ ៣០០នាក់។

 

សិក្ខាសាលានេះរៀបចំដោយក្រសួងមុខងារសាធារណៈ ដើម្បីផ្សព្វផ្សាយការអនុវត្តនិយាមនីតិវិធីប្រតិបត្តិ និងការចែករំលែកបទពិសោធ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិលជូនក្រសួង ស្ថាប័ន។

 

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ផ្តោតលើខ្លឹមសារនិងអត្ថប្រយោជន៍នៃសិក្ខាសាលាស្តីពីការផ្សព្វផ្សាយការអនុវត្តនិយាមនីតិវិធីប្រតិបត្តិ និងការចែករំលែកបទពិសោធ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល ដើម្បីឱ្យគ្រប់ក្រសួង ស្ថាប័ន យល់កាន់តែច្បាស់ និងការជឿទុកចិត្តចំពោះក្រសួងមុខងារសាធារណៈក្នុងការរៀបចំការងារប្រឡងជ្រើសរើសមន្រ្តីរាជការចូលបម្រើការងារតាមក្រសួង ស្ថាប័ននីមួយៗ និងមានការធ្វើបទបង្ហាញនិងការចែករំលែកបទពិសោធន៍ ពីវាគ្មិនជាថ្នាក់ដឹកនាំរបស់ក្រសួងមុខងារសាធារណៈ លើប្រធានបទ “ការដាក់ឱ្យអនុវត្តនិយាមប្រតិបត្តិប្រឡងប្រជែង” និង“ការចែករំលែកបទពិសោធន៍នៃដំណើរការប្រឡងប្រជែង មាន៣ដំណាក់កាល និងមានការចូលរួមពីអ្នកសង្កេតការណ៍”៕

photo 2025 04 30 16 31 17

photo 2025 04 30 08 08 46 photo 2025 04 30 08 15 11

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522