ឯកឧត្តម ឈន សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារសិក្សាគំរូប្លង់ និងចុះពិនិត្យទីតាំងសម្រាប់សាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ នៅខេត្តតាកែវ

Share
photo 2025 04 29 22 02 48 2

ខេត្តតាកែវ៖ នារសៀលថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥  ឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារសិក្សាគំរូប្លង់ និងចុះពិនិត្យទីតាំងសម្រាប់សាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ នៃគម្រោង “ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ដើម្បីការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មនៅកម្ពុជា” ស្ថិតនៅភូមិត្រពាំងអង្គរ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

 

ក្នុងកិច្ចប្រជុំ និងដំណើរចុះពិនិត្យទីតាំងនេះក៏មានការអញ្ជើញចូលរួមពី Mr Doohwan Kim ប្រធានគ្រប់គ្រងគម្រោង, លោក លីវ សំណាងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ, ប្រធានក្រុមហ៊ុនសាងសង់ និងសហការី ព្រមទាំងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ។

 

សូមបញ្ជាក់ជូនថា គម្រោង “ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ ដើម្បីការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មនៅកម្ពុជា”  គឺជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលកូរ៉េ តាមរយៈសាជីវកម្មសហគមន៍ជនបទកូរ៉េ ក្រោមការសម្របសម្រួលដំណើកាអនុវត្ត ដោយក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានរយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២៤-២០២៨៕

photo 2025 04 29 22 02 46 photo 2025 04 29 22 02 47 2 photo 2025 04 29 22 02 47 photo 2025 04 29 22 02 48 2 photo 2025 04 29 22 02 48 photo 2025 04 29 22 02 49 photo 2025 04 29 22 02 50 2 photo 2025 04 29 22 02 50 photo 2025 04 29 22 02 51 photo 2025 04 29 22 02 52 photo 2025 04 29 22 02 53 2 photo 2025 04 29 22 02 53 photo 2025 04 29 22 02 54

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង