
លោកវេជ្ជបណ្ឌិត លន់ សាយតេង អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការពន្លឿនការបញ្ឈប់បន្ទោរបង់ពាសវាលពាសកាល (ODF) ខេត្តកំពត
- ៨ ម៉ោងមុន ថ្ងៃទី១ ខែឧសភា ២០២៥
- សកម្មភាពក្រសួង

ខេត្តកំពត៖ នាថ្ងៃចន្ទ ២កើត-ពុធ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តសក័ ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៨- ៣០ ខែមេសា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ រួមជាមួយមន្ត្រីបច្ចេកទេសនៃនាយកដ្ឋាន បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការពន្លឿនការបញ្ឈប់បន្ទោរបង់ពាសវាលពាសកាល (ODF) ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចំនួន ២៤រូប ស្រី ៨រូប ។
ក្នុងនោះលោកប្រធានសម្របសម្រួលក្រុមការងារថ្នាក់ជាតិ បានពិនិត្យជាក់ស្ដែងពីទម្រង់ វិធីសាស្រ្តជ្រើសរើសសំណាក សម្រាប់ប្រមូលទិន្នន័យ និងឯកសារពាក់ព័ន្ធ ដើម្បីបញ្ជាក់ពីសុក្រិតភាពការងារដល់មន្ត្រី ថ្នាក់ឃុំ ស្រុក ក្រុង និងថ្នាក់ខេត្ត ស្របតាមគោលការណ៍ណែនាំថ្នាក់ជាតិ ស្ដីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាលវាលពាសកាល ODF ។
តាមការពិនិត្យជាក់ស្ដែងក្រុមការងារថ្នាក់ជាតិ សហការជាមួយក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ឯដោយផ្អែកលើទម្រង់ផ្សេងៗ សម្រាប់ផ្ទៀងផ្ទាត់បញ្ឈប់បន្ទោរបង់ពាសវាលពាសកាល ( ODFចំនួន ៩ក្រុង និងស្រុក រួមមាន (១). ស្រុកជុំគីរី មាន៧ ឃុំ ៣៧ភូមិ (២). ស្រុកមន្ទាយមាស មាន១៥ ឃុំ៨៨ ភូមិ (៣). ស្រុកអង្គរជ័យ មាន១១ ឃុំ៧៩ ភូមិ (៤). ស្រុកកំពង់ត្រាច មាន១៤ ឃុំ៧០ ភូមិ (៥). ស្រុកដងទង់ មាន១០ ឃុំ៥៤ ភូមិ (៦). ស្រុកឈូក មាន១៥ ឃុំ៨០ ភូមិ (៧). ស្រុកទឹកឈូ មាន១៣ ឃុំ៥៥ ភូមិ (៨). ក្រុងបូកគោ មាន៣ សង្កាត់១១ ភូមិ និង (៩). ក្រុងកំពត មាន៥ សង្កាត់១៥ ភូមិ៕