เว็บหวยออนไลน์

ឯកឧត្តម ពុត ហេម៉ុណ្ណា បានជួបប្រជុំពិភាក្សាការងារអំពី ការអនុវត្តគម្រោង កសាងសមត្ថភាពមន្រ្តីរបស់មជ្ឈមណ្ឌល អភិវឌ្ឍន៍ ជនបទកម្ពុជា-កូរ៉េ ជាមួយ លោកស្រី Moonjung CHOI ប្រធាន KOICA ប្រចាំនៅកម្ពុជា

ចែលរំលែក
photo 2025 04 29 15 11 06

ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ពុត ហេម៉ុណ្ណា អនុរដ្ឋ លេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ ជនបទ បានដឹកនាំក្រុមការងារ ជួបប្រជុំពិភាក្សាអំពីការអនុវត្តគម្រោង កសាង សមត្ថភាពមន្រ្តីរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ (Post-support and Capacity Building Project for CKRDC) ជាមួយ លោកស្រី Moonjung CHOI ប្រធាន KOICA ប្រចាំនៅកម្ពុជា និងអមដំណើរដោយលោក YongHwa SHIN នាយករង KOICA និងប្រតិភូ KOICA, លោក Jang Dongwon នាយកប្រចាំប្រទេសអង្គការហ្គូដណេប៊ឺសកម្ពុជា (GNC), លោក Mark Kyungho Kim នាយកគ្រប់គ្រងអង្គការហ្គូដណេប៊ឺសកម្ពុជា, លោកស្រី ផាត សុគន្ធា អនុប្រធានការិយាល័យនៃនាយកដ្ឋានសហគមន៍, លោក ហ៊ុន ប៊ុនរ៉ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ព្រមទាំងនាយករងមជ្ឈមណ្ឌល ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីនៃមជ្ឈមណ្ឌលជាច្រើនរូប ដែលស្ថិតនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ។

 

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យមើលសកម្មភាពដែលបានអនុវត្តរួចហើយនាពេលកន្លងមក និងពិភាក្សាសកម្មភាពមួយចំនួនដែលគ្រោង អនុវត្តនាពេល អនាគត។

 

ឯកឧត្តម ពុត ហេម៉ុណ្ណា ក៏បានអនុញ្ញាតឱ្យក្រុមការងារអង្គការហ្គូដណេប៊ឺសកម្ពុជា បង្ហាញពីលទ្ធផលការងារកន្លងមកក្នុងការគាំទ្រ និងអភិវឌ្ឍសមត្ថភាព មជ្ឈមណ្ឌល។ បន្ទាប់ពីបទបង្ហាញរបស់ GNC, លោក ហ៊ុន ប៊ុនរ៉ា បានធ្វើបទ បង្ហាញសង្ខេបអំពីលទ្ធផលការងាររបស់មជ្ឈមណ្ឌលឆ្នាំ២០២៤ ទិសដៅឆ្នាំបន្ទាប់  កិច្ចប្រជុំក៏បានពិភាក្សាគ្នាយ៉ាងផុសផុលពីការអនុវត្តគម្រោងខាងលើ ។

photo 2025 04 29 15 11 03 photo 2025 04 29 15 11 04 2 photo 2025 04 29 15 11 04 photo 2025 04 29 15 11 05 photo 2025 04 29 15 11 06

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522