
ឯកឧត្តម ឈឹម សៅគី អញ្ជើញដឹកនាំក្រុមការងារជំនាញចូលរួមកិច្ចប្រជុំលើកដំបូង នៃក្រុមការងារបច្ចេកទេសវាយតម្លៃកម្មវិបាក នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេសត្រួតពិនិត្យពាក់កណ្តាលអណត្តិនៃការអនុវត្តផែនការសកម្មភាពរួមដំណាក់កាលទី ៤
- ៦ ថ្ងៃមុន ថ្ងៃទី២៥ ខែមេសា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖នាថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាសមាជិកក្រុមការងារបច្ចេកទេសត្រួតពិនិត្យពាក់កណ្តាលអណត្តិនៃការអនុវត្តផែនការសកម្មភាពរួមដំណាក់កាលទី ៤ រួមជាមួយ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជាសមាជិកក្រុមការងារបច្ចេកទេសវាយតម្លៃកម្មវិបាក នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកិច្ចប្រជុំលើកដំបូង នៃក្រុមការងារបច្ចេកទេសវាយតម្លៃកម្មវិបាក នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេសត្រួតពិនិត្យពាក់កណ្តាលអណត្តិនៃការអនុវត្តផែនការសកម្មភាពរួមដំណាក់កាលទី ៤ នៅសណ្ឋាគារ Raffles Le Royal ក្រោមការសម្របសម្រួលដោយ ឯកឧត្តម អ៊ុយ លុយណា អគ្គលេខាធិការរងនៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាអនុប្រធានប្រចាំការនៃក្រុមការងារ ក.វ.ក។
កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម បាន បូរ័ត្ន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ លោក ផឹង សុផាត អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ រួមជាមួយ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង-ស្ថាប័ន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះ មានគោលបំណងដូចខាងក្រោម៖
(១).ពង្រឹងសមត្ថភាពស្ថាប័នសម្រាប់ការបង្កើតគោលនយោបាយ និងការអនុវត្តកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព,ការវាយតម្លៃប្រសិទ្ធភាពរបស់ PFMRP,និងវាយតម្លៃពីរបៀបដែលកំណែទម្រង់ PFM រួមចំណែក ដល់គោលដៅសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងផ្តល់អនុសាសន៍សម្រាប់កំណែទម្រង់ PFM នា ពេល អនាគត។
(២).ការវាយតម្លៃកម្មវិបាកនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី៤។