
នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច នៅខេត្តកំពង់ធំ
- ៦ ថ្ងៃមុន ថ្ងៃទី២៥ ខែមេសា ២០២៥
- សកម្មភាពក្រសួង

ខេត្តកំពង់ធំ៖ នាថ្ងៃពុធ ១១រោច-ព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៥ លោកស្រី សំ សុមាលី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច រួមជាមួយមន្រ្តីបច្ចេកទេសចំនួន ២រូប និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច នីតិវិធី និងទម្រង់ឯកសារដំណើរការកំណត់អត្តសញ្ញាណ សម្រាប់បងប្អូនជនជាតិភាគតិច កួយ ស្តិនៅភូមិម្រាកខ ឃុំទួលគ្រើល និងភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបល័្លង្ក ខេត្តកំពង់ធំ។
សិក្ខាសាលានេះមានការចូលរួមពីតំណាងនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ តំណាងសាលាស្រុក តំណាងឃុំ មេភូមិ និងបងប្អូនជនជាតិដើមភាគតិចទាំង ២ភូមិ សរុបចំនួន ១៤៩នាក់ និងស្រី ៩៧នាក់។
ក្រោយពីបញ្ចប់សិក្ខាសាលា បានធ្វើឱ្យប្អូនជនជាតិដើមភាគតិចបានយល់ដឹងអំពីគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច នីតិវិធីក្នុងដំណើរការទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច និងអត្ថប្រយោជន៍នៃការទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចពីក្រសួងអភិវឌ្ឍន៍ជនបទ និងបានបង្ហាញឆន្ទៈពិតជាចង់ស្នើសុំទទួលស្គាល់អត្តសញ្ញាណពិតប្រាកដមែន។
ដោយឡែកនាសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារនាយកដ្ឋាន ក៏បានបន្តជួបប្រជុំផ្សព្វផ្សាយអំពីទម្រង់បទបញ្ជាផ្ទៃក្នុងជូនដល់សហគមន៍ជនជាតិដើមភាគតិចកួយ ចំនួន ២សហគមន៍ នៅភូមិអូរក្រូច និងភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។