
លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញដឹកនាំមន្រ្តីជំនាញចូលរួមកិច្ចប្រជុំបណ្តាញយេនឌ័រក្រសួង-ស្ថាប័នពាក់ព័ន្ធការរៀបចំផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC3.0)នៅក្រសួងកិច្ចការនារី
- ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖នាថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ ដំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំមន្រ្តីជំនាញ២រូប ចូលរួមកិច្ចប្រជុំបណ្តាញយេនឌ័រក្រសួង-ស្ថាប័នពាក់ព័ន្ធការរៀបចំផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC3.0) ក្រោមអធិបតីភាព លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី។ សមាសភាពចូលរួមមាន ថ្នាក់ដឹកនាំ និងក្រុមការងារស្នូល ក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំ និងក្រុមការងារស្នូល នៃក្រសួងស្ថាប័នពាក់ព័ន្ធ, គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប), គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអ្នកឯកទេសរបស់អង្គការ UN Women និង ADB សរុបប្រមាណ ៤៩ នាក់។
គោលបំណងនៃកិច្ចបជុំនេះគឺដើម្បី៖ផ្តល់ព័ត៌មានអំពីដំណើរការសំខាន់ៗ របស់ផែនការជាតិរួមចំណែកនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (NDC 3.0 ) ព្រមទាំងស្វែងធាតុចូល និងមតិយោបល់ក្នុងការលើកកម្ពស់ការចូលរួមប្រកបដោយបុរសកម្មរបស់ យន្តការបញ្ជ្រាបយេនឌ័រនៅតាមវិស័យនៅក្នុងដំណើរការរៀបចំ NDC 3.0។