เว็บหวยออนไลน์

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណ្ណៈ អញ្ជើញចូលរួមជាអធិបតីភាពក្នុងវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំសេដ្ឋី

ចែលរំលែក
photo 2025 04 22 20 35 31

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណ្ណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ឋិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំសេដ្ឋី ដើម្បីពិនិត្យ និងគាំទ្រការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រារព្វធ្វើនៅក្នុងវត្តសេដ្ឋី ស្ថិតនៅភូមិវត្តសេដ្ឋី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

 

ក្នុងវេទិកាសាធារណៈនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក សមាជិកានៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំសេដ្ឋី អាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងប្រជាពលរដ្ឋដែលជាតំណាងមកពី៩ភូមិ សរុបប្រមាណ ១១៨នាក់៕

photo 2025 04 22 20 35 20 photo 2025 04 22 20 35 24 photo 2025 04 22 20 35 31 photo 2025 04 22 20 35 37 photo 2025 04 22 20 35 42

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522