เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជួបសំណេះសំណាល និងជូនពរមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសបុណ្យចូលឆ្នាំម្សាញ់ថ្មីប្រពៃណីជាតិខ្មែរ

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍បទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងជូនពរថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ដែលនឹងឈានចូលមកដល់នាថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

អញ្ជើញចូលរួមក្នុងពិធីនេះ មានឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង​ អគ្គនាយក​ នាយកដ្ឋាន​ មន្ទីរអភិវឌ្ឍន៍ជនបទទាំង​ ២៥​ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ៤៥០នាក់។

នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា សេចក្តីស្រលាញ់យ៉ាងជ្រាលជ្រៅ សេចក្តីនឹករឭក និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងសន្ដិភាព ដែលនាំមកនូវឯកភាពជាតិពេញលេញទូទាំងប្រទេស  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត បណ្ឌិត ពេជ្រ ចនទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានថ្លែងអំណរគុណជូនចំពោះថ្នាក់នាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានខិតខំបំពេញការងារជូនរាជរដ្ឋាភិបាលនីតិកាលទី ៧ ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ រយៈពេល ១៨ខែកន្លងមកនេះ ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសអតីត ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ គ្រប់ជំនាន់ដែលបានបន្សល់ទុកនូវសមិទ្ធផល ស្នាដៃជាច្រើនសម្រាប់ជូន ឯកឧត្តមមន្ត្រី និងថ្នាក់ដឹកនាំបច្ចុប្បន្នដែលជាអ្នកបន្តវេន។ ឯកឧត្ដមរដ្ឋមន្រ្ដី បានថ្លែងពីការប្ដេជ្ញាចិត្ត រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជាការគ្រប់លំដាប់ថ្នាក់ក្នុងការខិតខំបំពេញតួនាទី ភារកិច្ចប្រកបដោយភាពស្វាហាប់ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ព្រមទាំបានបួងសួងសូមឱ្យទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាមគោរាគៈទេវី ដែលព្រះអង្គជាបុត្រីទី២ របស់កបិលមហាព្រហ្ម ដែលនឹងយាងចុះមកនៅវេលាម៉ោង ៤:៤៨នាទីទៀបភ្លឺ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ សូមតាមជួយបីបាច់ថែរក្សា ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ  នៃក្រសួងអភិវឌ្ឍន៍ទាំងអស់ សូមទទួលបានសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀតជូនជាតិមាតុភូមិ៕

1 12 scaled 2 11 scaled 3 10 scaled 12 6 scaled 13 5 scaled 14 5 scaled 15 9 scaled 17 3 scaled 26 1 scaled 29 1 scaled 30 1 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522