លោក ស្រ៊ិន​ ពុទ្ធី​ និងក្រុមការងាររួមជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាសុី ចុះត្រួតពិនិត្យ និងវាយតម្លៃចុងក្រោយអណ្ដូងស្នប់បំពាក់ប្រព័ន្ធដកជាតិដែក ខេត្តបន្ទាយមានជ័យ

Share
photo 2025 04 06 10 56 49

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃសៅរ៍ ៨ កើត ខែចេត្រ ឆ្នាំ​រោង ឆស័ក ព.ស.​២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​ ៥ ខែ​មេសា ឆ្នាំ​ ២០២៥ លោក ស្រ៊ិន​ ពុទ្ធី​ ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងជានាយក​គម្រោង​ធនាគារអភិវឌ្ឍន៍អាសុី ADB រួមជាមួយក្រុមការងារបាន​អញ្ជើញចូលរួមអមដំណើរក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាសុី ដែលដឹកនាំដោយលោកស្រី Siti Hassanah ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃចុងក្រោយអណ្ដូងស្នប់បំពាក់ប្រព័ន្ធដកជាតិដែក នៅភូមិសំបួរ បង្គន់អនាម័យសាធារណៈ នៅសាលាបឋមសិក្សាឡ ភូមិឡ និងស្រះសហគមន៍ ភូមិស្រណាល ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នាឱកាសនេះក្រុមការងារក៏បានជួបសំណេះសំណាល និងសាកសួរពត៌មានជាមួយគណៈកម្មការគ្រប់គ្រងស្រះសហគមន៍ ម្ចាស់អណ្ដូង និងបងប្អូនអ្នកទទួលផលផងដែរ។

photo 2025 04 06 10 56 11 photo 2025 04 06 10 56 15 photo 2025 04 06 10 56 17 photo 2025 04 06 10 56 19 photo 2025 04 06 10 56 27 photo 2025 04 06 10 56 30 photo 2025 04 06 10 56 32 photo 2025 04 06 10 56 34 photo 2025 04 06 10 56 36 photo 2025 04 06 10 56 46 photo 2025 04 06 10 56 49 photo 2025 04 06 10 56 53

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង