เว็บหวยออนไลน์

ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមបេសកកម្ម នៃធនាគារអភិវឌ្ឍន៍អាសុី

ចែលរំលែក
photo 2025 04 03 17 00 01

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំ រោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែ មេសា ឆ្នាំ ២០២៥ លោក ស្រុិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំ (Kick Off) ជាមួយក្រុមបេសកកម្ម នៃ ធនាគារអភិវឌ្ឍន៍អាសុី (ADB) តាមប្រព័ន្ធនិមិ្មត( Zoom ) និងដោយផ្ទាល់ នៅទីស្ដីការក្រសួង។

ចូលរួមក្នុងកិច្ចប្រជុំនេះ មានតំណាងអង្គភាពសម្របសម្រួលគម្រោង ទីប្រក្សាគម្រោង ក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាសុី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅទាំង ១០(តាមប្រព័ន្ធនិម្មិត) រួមមាន៖ ខេត្តកំពង់ស្ពឺ កំពត កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ សៀមរាប បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ សរុបចំនួន ៤៥ នាក់(ស្រី ១៣ នាក់)។

កិច្ចប្រជុំនេះបានផ្ដោតជាសំខាន់ទៅលើចំណុចសំខាន់ៗចំនួន ៣គឺ ៖

១-ពិនិត្យឡើងវិញសមិទ្ធផលដែលសម្រេចបានធៀបទៅនឹងគោលដៅដែលបានរៀបចំ ក្រោយពីបញ្ចប់គម្រោង

២-ពិនិត្យឡើងវិញនូវតម្រូវការថវិកាសម្រាប់អនុវត្តការងារសុវត្ថិភាព និងបរិស្ថានសង្គម និងភាពរីកចម្រើននៃផែនការសកម្មភាពយេនឌ័រ និងការគ្រប់គ្រងហិរញ្ញវត្ថុ ក្រោយពីបញ្ចប់គម្រោង និង

៣-រៀបចំបង្កើតវិធានការ និងសកម្មភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការកែលម្អគម្រោងសមិទ្ធកម្ម ក្រោយពីបញ្ចប់គម្រោង៕

photo 2025 04 03 17 00 01 photo 2025 04 03 17 00 02 2 photo 2025 04 03 17 00 02 photo 2025 04 03 17 00 03 photo 2025 04 03 17 11 04 photo 2025 04 03 17 11 12

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522