ឯកឧត្ដម ហាប់ អូរម៉ាលី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ ខេត្តប៉ៃលិន

Share
photo 2025 03 28 13 02 48

ខេត្តប៉ៃលិន៖  នាព្រឹកថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម ហាប់ អូរម៉ាលី រដ្ឋលេខាធិកថារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ។

កិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួមពីលោក ប្រធានមន្ទីរ លោក លោកស្រីអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសរុបចំនួន ២២នាក់។

បន្ទាប់ពីមតិស្វាគមន៍របស់លោក ប្រធានមន្ទីរ និងលោក ស៊ុន ប៊ុនលី ធ្វើបទបង្ហាញស្តីពីរបាយការណ៍វឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ រួមមក នាឱកាសនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃ ការអនុវត្តការងាររបស់មន្ទីរ និងស្នើឱ្យមន្ត្រីមន្ទីរខិតខំបំពេញភារកិច្ចឱ្យកាន់តែល្អប្រសើរ នាត្រីមាសទី២ និងត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងរបស់មន្ទីរ។

photo 2025 03 28 13 02 45 photo 2025 03 28 13 02 48 photo 2025 03 28 13 02 53 photo 2025 03 28 13 02 55

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង