เว็บหวยออนไลน์

ឯកឧត្ដម ប៉ា សុខុម អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី១ និងលើកទិសដៅត្រីមាសទី២ ឆ្នាំ២០២៥ និងពិនិត្យសមិទ្ធផលរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង

ចែលរំលែក
photo 2025 03 19 18 00 53

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម ប៉ា សុខុម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយនិងឯកឧត្តម ឈួរ ចន្ទ័ឌឿន អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តការងារបន្តនៅត្រីមាសទី២ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម  លោក ជាទីប្រឹក្សាអមក្រសួងអភិវឌ្ឍន៏ជនបទ លោក ជា សុខរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង លោក លោកស្រី ជាអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការមន្ទីរសរុបចំនួន ៦២ រូប ។

បន្ទាប់ពី ឯកឧត្ដម ប៉ា សុខុម មានប្រសាសន៍បើកអង្គប្រជុំរួចមក លោក ជិន រដ្ឋាប្រធានមន្ទីរ បានអានរបាយការណ៍វឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះដែរ គណៈអធិបតី និងសមាជិកអង្គប្រជុំបានអញ្ជើញទៅពិនិត្យមើលការដ្ឋានជីកស្រះសហគមន៍មួយកន្លែង នៅក្នុងឃុំក្រាំងលាវ ស្រុករលាប្អៀរ ដែលកំពុងដំណើរការ។  ជាលទ្ធផលសម្រេចបានប្រមាណ ៧% និងបានបន្តដំណើរទៅពិនិត្យមើលស្ពាន១ កន្លែងនៅភូមិស្តុកកប្បាស ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង កាលពីរដូវវស្សាកន្លងទៅ ៕

photo 2025 03 19 18 00 46 photo 2025 03 19 18 00 47 photo 2025 03 19 18 00 48 photo 2025 03 19 18 00 49 photo 2025 03 19 18 00 51 photo 2025 03 19 18 00 52 photo 2025 03 19 18 00 53 photo 2025 03 19 18 00 54 2 photo 2025 03 19 18 00 54 photo 2025 03 19 18 00 55 photo 2025 03 19 18 00 56 2 photo 2025 03 19 18 00 56 photo 2025 03 19 18 00 59 photo 2025 03 19 18 01 00 2 photo 2025 03 19 18 01 00

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522