เว็บหวยออนไลน์

ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យមើលស្ថានភាពផ្លូវជនបទ សម្រាប់អនុវត្តលើការងារថែទាំជាលក្ខណៈប្រចាំឆ្នាំ២០២៥ នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី

ចែលរំលែក
photo 2025 03 11 19 40 46

ខេត្តមណ្ឌលគិរី-ខេត្តរតនគិរី៖ នាថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យមើលស្ថានភាពផ្លូវជនបទ សម្រាប់អនុវត្តលើការងារថែទាំជាលក្ខណៈប្រចាំឆ្នាំ២០២៥ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុរដ្ឋលេខាធិការ, អគ្គនាយករងបច្ចេកទេស,តំណាងនាយកដ្ឋានផ្លូវលំជនបទ និងក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំងពីរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អ៊ិន ចន្ថា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំងពីរ។ បន្ទាប់ពីបានស្តាប់របាយការណ៍របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំងពីរ និងពិភាក្សាការប្រឈម និងសំណូមពរនានា ដោយក្នុងនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្សព្វផ្សាយអំពីបទដ្ឋានបច្ចេកទេសការថែទាំប្រចាំពេញមួយឆ្នាំ ដែលមានសកម្មភាពត្រូវអនុវត្តមុនរដូវវស្សា, ក្នុងរដូវវស្សា, ក្រោយរដូវវស្សា, និងក្នុងរដូវប្រាំង និងមានសកម្មភាពចម្បងៗមួយចំនួនទៀត ព្រមទាំងឱ្យស្វែងយល់បន្ថែមស្តង់ដារបច្ចេកទេសថែទាំប្រចាំដែលរៀបចំដោយនាយកដ្ឋានផ្លូវលំជនបទ។

សូមជម្រាបជូនថា ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់បញ្ចូលទៅក្នុងគម្រោងកែលម្អបណ្តាញតភ្ជាប់ជនបទនៅភូមិភាគឦសាន ដែលកិច្ចការនេះធ្វើឱ្យមានការសាទរ ពីសំណាក់រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋក្នុងខេត្ត។ ជាមួយគ្នានេះ ក្រុមការងារបានចុះពិនិត្យមើលស្ថានភាពផ្លូវ២ខ្សែក្នុងខេត្តមណ្ឌលគិរី និង២ខ្សែទៀត ក្នុងខេត្តរតនគិរី ដែលត្រូវបានដាក់ញ្ចូលក្នុងផែនការថែទាំប្រចាំក្នុងឆ្នាំ២០២៥នេះ៕

photo 2025 03 11 19 40 45 photo 2025 03 11 19 40 46 photo 2025 03 11 19 40 47 photo 2025 03 11 19 40 48 photo 2025 03 11 19 40 49 photo 2025 03 11 19 40 50 photo 2025 03 11 19 40 51 photo 2025 03 11 19 40 52 photo 2025 03 11 19 40 53 photo 2025 03 11 19 40 54 photo 2025 03 11 19 40 55 2 photo 2025 03 11 19 40 55 photo 2025 03 11 19 40 56 photo 2025 03 11 19 40 57

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522