ឯកឧត្តម ពុត ហេម៉ុណ្ណា អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ការបរទេសលើកទី៣ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋឥណ្ឌា នៅខេត្តសៀមរាប
- ថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៥ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ពុត ហេម៉ុណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ការបរទេសលើកទី៣ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋឥណ្ឌា នៅសណ្ឋាគារ Sofitel Angkor Phokeethra Golf & Spa ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងមកពី ២៤ក្រសួង-ស្ថាប័ន និងខាងភាគីឥណ្ឌា ដឹកនាំដោយ ឯកឧត្តម Jaideep Mazumdar អនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គរដ្ឋទូតឥណ្ឌា និងគណៈប្រតិភូអមដំណើរផងដែរ។
កិច្ចប្រជុំមានគោលបំណង ដើម្បីជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែជិតសិ្នទ្ធ និងពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដោយពិនិត្យលើវឌ្ឍនភាពការងារដែលកំពុងអនុវត្ត ការងារយឺតយ៉ាវ និងសំណូមពរបញ្ហាផ្សេងៗនទៅខាងភាគីឥណ្ឌា ដែលគ្រោងនឹងចុះហត្ថលេខា៕
