เว็บหวยออนไลน์

លោក ស្រ៊ិន ពុទ្ធី បានរៀបចំពិធីរជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាស្រ្តី នាឱកាសពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២៥

ចែលរំលែក
photo 2025 03 07 13 31 02

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៩ កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៥ លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានរៀបចំពិធីរជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាស្រ្តី នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ។

នាឱកាសពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២៥ ខួបលើកទី ១១៤ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” ដែកមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់នាយកដ្ឋានចំនួន ៣១រូប ស្រី ១៤រូប ។

ទន្ទឹមនឹងនេះដែរ លោកប្រធាននាយដ្ឋាន បានពាំនាំនូវការនូវសារផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងបានធ្វើការកោតសរសើរ និវាយតម្លៃខ្ពស់ ព្រមទាំង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីជាស្ត្រីទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារលើវិស័យអភិវឌ្ឍន៍ជនបទ ជាពិសេស វិស័យផ្គត់ផ្គង់ទឹកស្អាតជនបទ នាពេលកន្លងមក រហូតទទួលបានជោគជ័យគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់ ដើម្បីសម្រេចបាននូវទស្សនៈវិស័យឆ្នាំ ២០៣០  របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

photo 2025 03 07 13 30 45 photo 2025 03 07 13 31 02 2 photo 2025 03 07 13 31 02 photo 2025 03 07 13 31 03 photo 2025 03 07 13 31 04 2 photo 2025 03 07 13 31 04 photo 2025 03 07 14 32 09 photo 2025 03 07 14 32 10 photo 2025 03 07 14 32 12

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522