លោកជំទាវ ឡាច សាម៉ន អញ្ជើញចូលរួមធ្វើបទបង្ហាញ ស្ដីពី ទស្សនយេនឌ័រ និងយេនឌ័រក្នុងវិស័យទឹកស្អាត និងអនាម័យ នៅក្នុងអង្គវិបស្សនាក្រុមការងារការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ

Share
photo 2025 03 05 16 40 10

ខេត្តសៀមរាប ៖ នាថ្ងៃព្រហស្បតិ៍១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ លោកជំទាវ ឡាច សាម៉ន អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌ័រ ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមធ្វើបទបង្ហាញ ស្ដីពីទស្សនយេនឌ័រ និងយេនឌ័រក្នុងវិស័យទឹកស្អាត និងអនាម័យ នៅក្នុង អង្គវិបស្សនាក្រុមការងារការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ (WATSAN Retreat)ដែលបានរៀបចំឡើងដោយ ក្រុមការងារការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាព ឯកឧត្តម ថោង ពោជ រដ្ឋលេខាធិការ តំណាងដ៏ ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ មន្ត្រីនៃនាយកដ្ឋានទាំងពីររួមមាន នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នាយកដ្ឋានថែទាំសុខភាពជនបទ រួមទាំងតំណាងមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ និង អង្គការចូលរួមសរុប ទាំងអស់ ចំនួន ៩៣ នាក់(ស្រី ១៩ នាក់)៕

photo 2025 03 05 16 40 10 2 photo 2025 03 05 16 40 10 photo 2025 03 05 16 40 11 photo 2025 03 05 16 40 12

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង