เว็บหวยออนไลน์

លោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានអញ្ជើញចូលរួមទស្សនកិច្ចសិក្សា នៅសារៈមន្ទីរនរៈវិទ្យា នៅទីក្រុងហាណូយ និងសារៈមន្ទីរវប្បធម៌ជនជាតិភាគតិច នៅខេត្តថាំងវៀត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ចែលរំលែក
photo 2025 03 01 07 10 53 6

ប្រទេសវៀតណាម៖ នាថ្ងៃពុធ ១៤រោច ខែមាឃ និងព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោងឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៦ និង២៧ ខែកុម្ភៈ ឆ្នាំ២០២៥

លោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច និងលោកស្រី សេង កុសុមា ប្រធានការិយាល័យអប់រំ និងបណ្តុះបណ្តាល បានចូលរួមទស្សនកិច្ចសិក្សា នៅសារៈមន្ទីរនរៈវិទ្យា នៅទីក្រុងហាណូយ និងសារៈមន្ទីរវប្បធម៌ជនជាតិភាគតិច នៅខេត្តថាំងវៀត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សមាសភាពចូលរួមទស្សនកិច្ចមានដូចជា៖ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងអង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO)  និងតំណាងបងប្អូនជនជាតិដើមភាគតិចទាំង១៥ខេត្ត សរុបចំនួន ២៦នាក់/ស្រី ១៨នាក់។ ដំណើរទស្សនកិច្ចសិក្សានេះរៀបចំឡើងក្នុងគោលបំណងសិក្សាអំពីរចនាសម្ព័ន្ធ ការគ្រប់គ្រង របៀបដាក់តាំងបង្ហាញវត្ថុតាងក្នុងសារៈមន្ទីរវប្បធម៌ជនជាតិភាគតិច នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

 

ក្នុងដំណើរទស្សនកិច្ចនេះមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅអំពីតំណាងសារៈមន្ទីរទាំងពីរ ព្រមទាំងមានការជួបប្រជុំពិភាក្សាអំពីសាវតានៃការបង្កើតសារៈមន្ទីរ ការប្រព្រឹត្តិទៅ ការផ្សព្វផ្សាយ ការតាំងបង្ហាញ ការថែរក្សាវត្ថុតាំង ការចែករំលែកបទពិសោធន៍ល្អៗ និងបញ្ហាប្រឈមរបស់សារៈមន្ទីរទាំងពីរផងដែរ។

photo 2025 03 01 07 10 53 2 photo 2025 03 01 07 10 53 3 photo 2025 03 01 07 10 53 4 photo 2025 03 01 07 10 53 5 photo 2025 03 01 07 10 53 6 photo 2025 03 01 07 10 53 7 photo 2025 03 01 07 10 53 photo 2025 03 01 07 12 46 photo 2025 03 01 07 12 47 2 photo 2025 03 01 07 12 47

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522