ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង និងមន្ដ្រីជំនាញក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើការផ្សព្វផ្សាយស្ដីពី ការប្រើប្រាស់ទឹកស្អាត ទុកដាក់ទឹកឱ្យមានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
- ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពមន្ទីរ

ខេត្តកោះកុង៖ នាថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានចូលរួមសហការជាមួយ លោកប្រធានការិយាល័យត្រួតពិនិត្យ និងវាយតម្លៃ នៃនាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ, ទីប្រឹក្សាគម្រោង AIIB ឯកទេសទឹកស្អាត ការសំអាតអនាម័យ, ដោយមានចូលរួមពីសំណាក់អភិបាលនៃគណ:អភិបាលស្រុក និងអាជ្ញាធរដែនដី បានធ្វើការផ្សព្វផ្សាយស្ដីពី ការប្រើប្រាស់ទឹកស្អាត ទុកដាក់ទឹកឱ្យមានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យមានការយល់ដឹងក្នុងការប្រើប្រាស់ដោយសន្សំសំចៃ និងទុកដាក់ទឹក ប្រកបដោយប្រសិទ្ធភាព។ បន្ទាប់ពីបានផ្សព្វផ្សាយរួច ក្រុមការងារ បានទៅពិនិត្យស្រះសហគមន៍ ដែលកំពុងសាងសង់ សម្រេចលទ្ធផល ៨០% ចំនួន ៤ទីតាំង រួមមាន៖ ស្រះសហគមន៍ ស្ថិតនៅក្នុងឃុំទួលគគីរ ស្រុកមណ្ឌលសីមា, ស្រះសហគមន៍ ស្ថិតនៅក្នុងឃុំជីខលើ ស្រុកស្រែអំបិល, ស្រះសហគមន៍ ស្ថិតនៅក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល និងស្រះសហគមន៍ ស្ថិតនៅក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង៕
