เว็บหวยออนไลน์

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុង ចំនួន ១កន្លែង និងផ្លូវក្រាលល្បាយដីក្រួស ប្រវែង ១ ៧០០ម៉ែត្រ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ចែលរំលែក
photo 2025 02 24 14 24 49

ខេត្តព្រះវិហារ ៖ នាថ្ងៃចន្ទ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៏ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុង ចំនួន ១កន្លែង ប្រវែង ៧៥ម៉ែត្រ និង ស្ថាបនាផ្លូវក្រាលដីល្បាយក្រួស សងខាងក្បាលស្ពាន ប្រវែង ៣០០ម៉ែត្រ និងផ្លូវក្រាលល្បាយដីក្រួស ចំនួន១ខ្សែ ប្រវែង ១ ៧០០ម៉ែត្រ ស្ថិតនៅភូមិជាំស្រែ និងភូមិយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

 

ពិធីបេីកការដ្ឋាននេះ មានការ អញ្ជើញ ចូលរួម ពីឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមឧត្តមសេនីយ៍ឯក គង់ អៀង អនុរដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងនាយកដ្ឋានផ្លូវលំជនបទ ក្រុមការងារ គ.ត.វ ក្រុមការងារនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ និងស្ពាន។

 

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ។

 

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក សូមមេត្តាយោគយល់ អធ្យាស្រ័យ និងសហការជាមួយក្រុមការងារសាងសង់ផ្លូវ និងស្ពាន ក្នុងករណីមានការរំខានដោយប្រការណាមួយក្នុងអំឡុងពេលអនុវត្តការងារខាងលើ៕

photo 2025 02 24 14 24 37 photo 2025 02 24 14 24 38 photo 2025 02 24 14 24 39 photo 2025 02 24 14 24 40 photo 2025 02 24 14 24 41 photo 2025 02 24 14 24 43 photo 2025 02 24 14 24 44 photo 2025 02 24 14 24 45 photo 2025 02 24 14 24 47 photo 2025 02 24 14 24 48 photo 2025 02 24 14 24 49 photo 2025 02 24 14 24 51 photo 2025 02 24 14 24 52 2 photo 2025 02 24 14 24 52

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522