เว็บหวยออนไลน์

ឯកឧត្តម អ៊ុក ពញ្ញា ដឹកនាំក្រុមការងារគម្រោង និងក្រុមបេសកកម្មរបស់នាយកប្រចាំប្រទេសនៃមូលនិធិ IFAD និងតំណាង EU ចុះពិនិត្យលទ្ធផលការងារសាងសង់ផ្លូវជនបទចំនួន ៣ខ្សែ និងកំពង់ដរសហគមន៍ចំនួន ១កន្លែង នៅខេត្តតាកែវ

ចែលរំលែក
photo 2025 02 20 08 19 15

ខេត្តតាកែវ៖ នាថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ និងជាយកគម្រោង SAAMBAT តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារគម្រោង និងក្រុមបេសកកម្មរបស់នាយកប្រចាំប្រទេសនៃមូលនិធិ IFAD និងតំណាង EU ចុះពិនិត្យលទ្ធផលការងារសាងសង់ផ្លូវជនបទចំនួន ៣ខ្សែ និងកំពង់ដរសហគមន៍ចំនួន ១កន្លែង នៅខេត្តតាកែវ ដោយមានការរួមពី សំណាក់ ឯកឧត្តម ជួប រតនា រដ្ឋលេខាធិការ និងជានាយករងគម្រោង និងលោកទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោង រួមជាមួយលោក Frew Behatu នាយកប្រចាំប្រទេសនៃមូលនិធិ IFAD និងតំណាង EU។

 

ក្នុងនោះក្រុមការងារបានចុះពិនិត្យដូចខាងក្រោម៖

– កំពង់ដរសហគមន៍ចំនួន ១កន្លែង ស្ថិតក្នុងឃុំសំបួរ ស្រុកទ្រាំង សម្រេចបាន ១០០%

– ខ្សែផ្លូវទី១ ៖ ព្រៃសណ្តែក-ត្នោតជុំ មានប្រវែងសរុប ៨,៣៧គ.ម (កៅស៊ូ ពីរជាន់ ប្រវែង ៨,១២ គ.ម និងបេតុងប្រវែង ០,២៥ គម) សម្រេចបាន ១០០%

– ខ្សែផ្លូវទី២ ៖ ដើមដូង-Road #111 មានប្រវែងសរុប ១៥,៧៥គ.ម (កៅស៊ូ ពីរជាន់ ប្រវែង១៣,២ គ. ម  និងបេតុងប្រវែង ២,៥៥ គ.ម) ស្ថិតក្នុងស្រុកកោះអណ្ដែត សម្រេចលទ្ធផលបាន ១៨,៤៤%

– ខ្សែផ្លូវទី៣ ៖ ភូមិពោន-វត្តក្រពុំឈូក មានប្រវែងសរុប ៦,៧៨ គ.ម (កៅស៊ូ ពីរជាន់ ប្រវែង៥,៨៦ គ.ម និងបេតុងប្រវែង ០,៩២គ.ម) ស្ថិតក្នុងស្រុកកោះអណ្ដែត សម្រេចលទ្ធផលបាន ៧,២%។

 

នៅក្នុងដំណើរបេសកកម្មនេះ ក្រុមការងារបានជួបប្រជុំជាមួយអាជ្ញាធរស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋទទួលផលនៅទីតាំងកំពង់ដរនៅក្នុងឃុំសំបួរ នៅសាលាឃុំធ្លក នៃស្រុកត្រាំង និងនៅសាលាឃុំក្រពុំឈូក នៃស្រុកកោះអណ្តែតផងដែរ៕

photo 2025 02 20 08 19 13 photo 2025 02 20 08 19 15 photo 2025 02 20 08 19 16 photo 2025 02 20 08 19 17 2 photo 2025 02 20 08 19 17 photo 2025 02 20 08 19 18 photo 2025 02 20 08 19 28

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522