លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញដឹកនាំ កិច្ចប្រជុំ ផ្សព្វផ្សាយ អំពីទស្សនៈយេនឌ័រ អេដស៍ ទប់ស្កាត់អំពើជួញដូរមនុស្ស  ជនមានពិការភាព និងកុមារ

Share

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារយេនឌ័រ បានអញ្ជើញ ដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយអំពីទស្សនៈយេនឌ័រ អេដស៍ ទប់ស្កាត់អំពើ ជួញដូរមនុស្ស ជនមានពិការភាព និងកុមារ ដោយមានការអញ្ជើញ ចូលរួមពី លោកជំទាវ លឹម មុយឡេង រដ្នលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌរ័  លោកជំទាវឡាវ សាម៉ន អនុរដ្នលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌរ័ លោក ផេង សំបូរ ប្រធាននាយកដ្នានផែនការ និងទំនាក់ទំនងសាធារណៈ ព្រមទាំងសមាសភាព ក្រុមការងារយេនឌ័រ ក្រុមការងារជនពិការ  មន្ត្រីបច្ចេកទេសអេដស៍ មន្ត្រីបច្ចេកទេសទប់ស្កាត់អំពើជួញដូរមនុស្ស ក្រុមការងារកុមារ លោក លោកស្រី អនុប្រធាននាយកដ្ឋាន មន្រ្តី និងមន្ត្រីជាប់កិច្ចសន្យា សរុប ៥៥នាក់ ។

 

គោលបំណងចម្បងនៃកិច្ចប្រជុំគឺដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីប្រធានបទចំនួន ០៥គឺ ៖

១.ស្តីពីទស្សន:យេនឌ័រ

២.ស្តីពីរការឆ្លងរាលដាលនិងទប់ស្កាត់នៃជម្ងឺអេដស៍នៅកម្ពុជា

៣.ស្តីពីការលើកកម្ពស់ជនមានពិការភាព

៤.ស្តីពីការលើកកម្ពស់សិទ្ធកុមារ

៥.ស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស៕

photo 2025 02 12 18 31 01 photo 2025 02 12 18 31 02 photo 2025 02 12 18 31 05 photo 2025 02 12 18 31 06 photo 2025 02 12 18 31 07 photo 2025 02 12 18 31 08 2 photo 2025 02 12 18 31 08 photo 2025 02 12 18 31 09 photo 2025 02 12 18 31 10 photo 2025 02 12 18 31 13 photo 2025 02 12 18 31 16 photo 2025 02 12 18 31 17

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង