เว็บหวยออนไลน์

ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពផ្លូវជនបទសម្រាប់អនុវត្តលើការងារថែទាំជាលក្ខណៈប្រចាំ ឆ្នាំ២០២៥ ក្នុងខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ

ចែលរំលែក
photo 2025 02 10 22 18 19

ខេត្តស្វាយរៀង-ព្រៃវែង-ត្បូងឃ្មុំ៖ នាថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារ ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ, តំណាងនាយកដ្ឋានផ្លូវលំជនបទ និងក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង, ព្រៃវែង និងខេត្តត្បូងឃ្មុំ  រៀបចំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យមើលស្ថានភាពផ្លូវជនបទ សម្រាប់អនុវត្តលើការងារថែទាំជាលក្ខណៈប្រចាំ ឆ្នាំ២០២៥ ក្នុងនោះខេត្តស្វាយរៀងមានផ្លូវក្រាលល្បាយក្រួសចំនួន ៦ខ្សែ និង DBST ចំនួន៨ខ្សែ, ខេត្តព្រៃវែងផ្លូវក្រាលល្បាយក្រួសចំនួន ៤ខ្សែ និង DBST ចំនួន ៤ខ្សែ និងខេត្តត្បូងឃ្មុំផ្លូវ DBST ចំនួន ១០ខ្សែ។ ជារួមក្រុមការងារពិនិត្យឃើញថា ខេត្តទាំង៣នេះ មានការត្រៀមលក្ខណៈសម្បត្តិបានល្អដើម្បីអនុវត្តការងារថែទាំផ្លូវលក្ខណៈប្រចាំ នៅពេលដែលទទួលបានការធានាចំណាយ ដែលក្នុងនោះរួមមាន៖ ការកំណត់ខ្សែផ្លូវទាំង DBST និងផ្លូវក្រាលល្បាយក្រួសបានច្បាស់លាស់ដែលមានការឯកភាពពីគណៈកម្មាការអន្តរក្រសួង, ការត្រៀមនូវឧបករណ៍គ្រឿងចក្រផ្សេងៗសម្រាប់មប្រើឱ្យការងារថែទាំប្រចាំបានគ្រប់គ្រាន់, ធនធានទាំងកំលាំងមន្រ្តីបច្ចេកទេស និងសម្ភារគ្រប់គ្រាន់, និងរួមទាំងឯកសារគតិយុត្តដែលពាក់ព័ន្ធផ្សេងៗទៀត មិនតែប៉ុណ្ណោះក្រុមការងារមន្ទីរបានអនុវត្តការងារថែទាំប្រចាំនេះជាបណ្តើរៗ ។

 

ក្នុងនោះដែរ គណៈប្រតិភូបានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងនៃតួផ្លូវមួយចំនួន រួមមានក្នុងខេត្តស្វាយរៀងបានពិនិត្យ ៣ ខ្សែ (DBST ១ខ្សែ និងក្រាលល្បាយក្រួស២ខ្សែ), ក្នុងខេត្តព្រៃវែង បានពិនិត្យ ២ខ្សែ (DBST ១ខ្សែ និងក្រាលល្បាយក្រួស១ខ្សែ) និងខេត្តត្បូវឃ្មុំ បានពិនិត្យ ១ខ្សែ ជាផ្លូវ DBST ។ យោងលើស្ថានភាពជាក់ស្តែងបានបង្ហាញថា ខ្សែផ្លូវទាំងនេះមានការខូចខាត ជាច្រើនកន្លែងក្នុងទម្រង់ដូចជា ស្រុត, ឡើងប៉ោង, ជ្រាល, គ្រលុគសម្បុកមាន់, ព្រៃ/មែកឈើតាមសងខាងផ្លូវជាដើម ដែលស្ថានភាពទាំងនេះ តម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តលើការងារថែទាំជាប្រចាំឱ្យបានទៀតទាត់និងទាន់ពេលវេលា ជៀសវាងការចំណាយធនធានកាន់តែច្រើន៕

photo 2025 02 10 22 18 18 photo 2025 02 10 22 18 19 photo 2025 02 10 22 18 21 photo 2025 02 10 22 18 22 photo 2025 02 10 22 18 23 photo 2025 02 10 22 18 25 photo 2025 02 10 22 18 27 photo 2025 02 10 22 18 29 photo 2025 02 10 22 18 31 photo 2025 02 10 22 18 34 photo 2025 02 10 22 18 36 photo 2025 02 10 22 18 37 photo 2025 02 10 22 18 39 photo 2025 02 10 22 32 27

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522