ឯកឧត្ដម លី ណារុន អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពី ការពិភាក្សាការបញ្ចប់ការដោះស្រាយវិវាទដីធ្លី និងពិភាក្សាពី ការគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាប

Share
photo 2025 02 11 10 18 41 3

ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម លី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរិបូណ៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពី ការពិភាក្សាការបញ្ចប់ការដោះស្រាយវិវាទដីធ្លី និងពិភាក្សាពី ការគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាបខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពី សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអមព្រះបរមរាជវាំង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងកសិកម្ម ក្រសួងកសិកម្ម ក្រសួងបរិស្ថាន ឯកឧត្តមអភិបាល-អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ស្រុក ថ្នាក់ដឹកនាំ និងអាជ្ញាធរស្រុកពាក់ព័ន្ធដីមានវិវាទ មន្ត្រីរាជការ និងក្រុមការងារមកពីក្រសួងពាក់ព័ន្ធ៕

photo 2025 02 11 10 18 41 2 photo 2025 02 11 10 18 41 3 photo 2025 02 11 10 18 41 photo 2025 02 11 10 18 42 2 photo 2025 02 11 10 18 42 3 photo 2025 02 11 10 18 42 4 photo 2025 02 11 10 18 42

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង