เว็บหวยออนไลน์

ឯកឧត្ដម គង់ វីរៈ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិលើកទី២ ស្តីពីជណ្តើរត្រីនៅតាមទន្លេមេកុង

ចែលរំលែក
photo 2025 02 06 09 10 16

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥   ឯកឧត្ដម គង់ វីរៈ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិលើកទី២ ស្តីពីជណ្តើរត្រីនៅតាមទន្លេមេកុងក្រោម ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ បុរីអង្គររីសត&ស៉្បា ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ថ្នាក់ដឹកនាំក្រសួងស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តពាក់ព័ន្ធ ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី និងសមាជិក សមាជិកាមកពីប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក ថៃ ឡាវ វៀតណាម ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដែលមានចំនួនសរុប ១៥១នាក់។

 

សន្និសីទនេះធ្វើឡើងក្នុងគោលបំណង បន្តជំរុញការងារសាងសង់ជណ្តើរត្រី បង្ហាញការសិក្សាស្រាវជ្រាវការផ្លាស់ទីត្រីឆ្លងកាត់ជណ្តើរត្រី និងការវិវដ្តរចនាប្លង់សាងសង់ជណ្តើរត្រីប្រទេស ក្នុងតំបន់ទន្លេមេគង្គ ព្រមទាំងការងារពាក់ព័ន្ធជាសកល ក្នុងន័យលើកកម្ពស់ដល់ការថែរក្សាត្រី និងទឹក សំដៅរក្សាបាននូវសន្តិសុខស្បៀង ក្នុងបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព។

photo 2025 02 06 09 08 21 photo 2025 02 06 09 10 16 photo 2025 02 06 09 10 17

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522