លោកជំទាវ ឡាយ វីរៈបុត្រ ដឹកនាំមន្ត្រីបច្ចេកទេសគម្រោង សហការជាមួយក្រុមបេសកកម្មធនាគារពិភពលោក (WB) ចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តគម្រោង RCIP នៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះ
- ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៨:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះ ៖ នាថ្ងៃចន្ទ៦កើត-ពុធ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣-៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ និងជានាយករងគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ និងជាប្រធានគ្រប់គ្រងគម្រោង បានដឹកនាំមន្ត្រីបច្ចេកទេសគម្រោង ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោង សហការជាមួយក្រុមបេសកកម្មធនាគារពិភពលោក (WB) ចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ក្រោមហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក (WB) រួមមានដូចខាងក្រោម ៖
១. ខេត្តកំពង់ចាម ៖ មានចំនួន ៧ខ្សែ ប្រវែងសរុប ៧៥,៣០ គ.ម, លូមូល ១៤៣កន្លែង និងលូប្រអប់ ២២កន្លែង សម្រេចបាន ៨៣,៥១%
២. ខេត្តត្បូងឃ្មុំ ៖ មានចំនួន ៦ខ្សែ ប្រវែងសរុប ៧០,៤០ គ.ម, លូមូល ១៥២កន្លែង និងលូប្រអប់ ៨កន្លែង សម្រេចបាន ៣៧,៧០%
៣. ខេត្តក្រចេះ ៖ មានចំនួន ៦ខ្សែ ប្រវែងសរុប ៥៨,៣០ គ.ម, លូមូល ៧០កន្លែង និងលូប្រអប់ ៤កន្លែង សម្រេចបាន ៩,៦១%៕
