เว็บหวยออนไลน์

ឯកឧត្តម ជី សុីថា  អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ ចំនួន ៣គម្រោង

ចែលរំលែក
photo 2025 02 04 15 32 00

ខេត្តសៀមរាប និងខេត្តបាត់ដំបង៖ នាថ្ងៃចន្ទ៦កើត-អង្គារ ៧កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៣-៤ ខែកុម្ភៈ  ឆ្នាំ២០២៥ ឯកឧត្តម ជី សុីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ឋិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ទីរជំនាញ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវអនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិចំនួន ៣គម្រោង រួមមាន៖

 

-គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ១ ៤០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយថ្មភ្នំ ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលមុខពីរចំនួន ៣កន្លែង លូមូលមុខមួយ ចំនួន ២កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិត្រុំខាងត្បូង ទៅភូមិឬស្សីសាញ់ ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

 

-គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ៣ ៤០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយថ្មភ្នំ ទទឹងម្ខាងៗ ១ម៉ែត្រកម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលមុខពីរចំនួន ៣កន្លែង លូមូលមុខមួយចំនួន ២កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ១កន្លែង ស្ថិតនៅភូមិត្រាំកង់ និងភូមិធ្លក ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

 

-គម្រោងទី៣៖ ការងារស្តារឡើងវិញផ្លូវក្រាលល្បាយថ្មភ្នំ ចំនួន១ខ្សែ ប្រវែង ១១ ៧០០ ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០,១២ម៉ែត្រ សាងសង់លូប្រអប់មុខពីរចំនួន ២ កន្លែង លូប្រអប់មុខមួយចំនួន ៦ កន្លែង លូមូលមុខពីរចំនួន ៣កន្លែង លូមូលមុខមួយចំនួន ៨កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅចាប់ពីផ្លូវជាតិ ៥៧B ភូមិស្ថាពរ១ និងភូមិបួរជុំ ឃុំអំពិលលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។

 

បន្ទាប់ពីបានចុះត្រួតពិនិត្យ និងប្រជុំពិភាក្សា គណៈកម្មការអន្តរក្រសួងបានឯកភាពទទួលបញ្ចប់សុពលភាព តាមការស្នើសុំរបស់អ្នកទទួលការ។

 

ជាមួយគ្នានេះឯកឧត្តម  បានជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជាអ្នកអាស្រ័យផលផ្លូវទាំងនេះ និងបានសំណូមពរបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ដើម្បីប្រើប្រាស់បានយូរអង្វែង៕

photo 2025 02 04 14 48 55 photo 2025 02 04 14 48 56 photo 2025 02 04 14 48 58 photo 2025 02 04 14 48 59 photo 2025 02 04 14 49 00 photo 2025 02 04 14 49 02 2 photo 2025 02 04 14 49 02 photo 2025 02 04 15 11 14 photo 2025 02 04 15 31 56 2 photo 2025 02 04 15 31 56 photo 2025 02 04 15 31 59 photo 2025 02 04 15 32 00 photo 2025 02 04 15 32 01 photo 2025 02 04 15 32 02 photo 2025 02 04 15 42 28 photo 2025 02 04 15 42 29 photo 2025 02 04 15 42 31 photo 2025 02 04 15 42 34

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522