เว็บหวยออนไลน์

លោកជំទាវ ឡាយ វីរៈបុត្រ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពីភារៈកិច្ចត្រូវត្រៀមលក្ខណៈរៀបចំពិធីបុណ្យមាឃបូជា

ចែលរំលែក
photo 2025 01 24 12 19 05

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ លោកជំទាវ ឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពីភារៈកិច្ចត្រូវត្រៀមលក្ខណៈរៀបចំពិធីបុណ្យមាឃបូជា ដោយកិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានសមាសភាពនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នដែលមានអ្នកចូលរួមចំនួន ៩៥ អង្គ /នាក់ ។

 

សូមបញ្ជាក់ផងដែរថា ការរៀបចំពិធីបុណ្យមាឃបូជាឆ្នាំនេះ នឹងប្រារព្ធធ្វើនៅថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រោមអធិបតីភាពឯកឧត្តម  ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅបរិវេណឧបដ្ឋានសាលាមុខព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ។

photo 2025 01 24 12 19 05 photo 2025 01 24 12 19 09 photo 2025 01 24 12 19 12 photo 2025 01 24 12 19 14

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522