เว็บหวยออนไลน์

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញសហអធិបតី ក្នុងកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងបច្ចុប្បន្នភាពគោលនយោបាយជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ

ចែលរំលែក
photo 2025 01 21 15 03 26

រាជធានីភ្នំពេញ ៖ នាថ្ងៃអង្គារ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញសហអធិបតីជាមួយឯកឧត្តម ស៊ឹម ស៊ីថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងបច្ចុប្បន្នភាពគោលនយោបាយជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដោយមានការចូលរួមពី លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងលោកខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ មន្ត្រីជំនាញក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងដៃគូអភិវឌ្ឍន៍សំខាន់ៗក្នុងវិស័យទឹកស្អាត និងអនាម័យជនបទ ប្រមាណ ៤០រូប។

 

នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក្នុងនាមក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងនិងបញ្ជាក់ជូនអង្គប្រជុំបានជ្រាបថា បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលមកដល់ពេលនេះ អត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យ នៅតំបន់ជនបទទូទាំងប្រទេស គឺសម្រេចបាន ៨៨.៨០% ដែលក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦.០៩% និងអត្រាគ្របដណ្តប់អនាម័យ ៩១.៤៧% ហើយក្រសួងបានធ្វើការប្តេជ្ញាចិត្តថា នៅឆ្នាំ២០៣០ ត្រូវសម្រេចឱ្យបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យឱ្យបាន ១០០% នៅតំបន់ជនបទទូទាំងប្រទេស អនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ។ លើសពីនេះ យើងសម្រេចបាន រាជធានី/ខេត្ត ចំនួន ១៥ នៅទូទាំងប្រទេស ដែលបានប្រតិបត្តិអនាម័យតាមក្បួនខ្នាតត្រឹមត្រូវ តាមរយៈ ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងកម្រិតធម្មតា និងកម្រិតខ្ពស់ (ODF និង ODF PLUS)៕

photo 2025 01 21 15 03 26 2 photo 2025 01 21 15 03 26 3 photo 2025 01 21 15 03 26 photo 2025 01 21 15 03 27 2 photo 2025 01 21 15 03 27 3 photo 2025 01 21 15 03 27 4 photo 2025 01 21 15 03 27 5 photo 2025 01 21 15 03 27

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522