ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ដើម្បីចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់ទទួល និងបញ្ចប់សុពលភាពលើការងារចំនួន ២គម្រោង

Share
photo 2025 01 20 22 06 46

ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃចន្ទ៧-អង្គារ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់ទទួល និងបញ្ចប់សុពលភាពលើការងារចំនួន ២គម្រោង ស្ថិតនៅខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ អនុវត្តដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ដោយមានការចូលរួមពីមន្រ្តីបច្ចេកទេសរបស់នាយកដ្ឋានផ្លូវលំជនបទ តំណាងក្រុមការងាររបស់(គ.ត.វ) លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ មន្រ្តីជំនាញមន្ទីរ អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូចមាន៖

 

-គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ខ្សែ ប្រវែង ១១ ៥០០ម និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅចាប់ពីផ្លូវជាតិលេខ ៦៧ ចំណុចភ្នំជាំ ឆ្លងកាត់ភូមិជាំ និងភូមិអូរក្រញ៉ូង ទៅកាន់ចំណុចក្បាលទន្សោង (តំបន់ស្នាក់នៅចុងក្រោយថ្នាក់ដឹកនាំនយោបាយខ្មែរក្រហម) ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

 

-គម្រោងទី២៖ ការងារស្ថាបនាស្ពានបេតុងចំនួន ០១កន្លែង ប្រវែង ១០៨ម ទទឹង ១០ម និងស្ថាបនាផ្លូវក្រាលបេតុងសងខាងក្បាលស្ពានប្រវែងសរុប ២០០ម ស្ថិតនៅភូមិព្រះពន្លា ទៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

 

នៅក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានជួបសំណេះសំណាល និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះលោកតា លោកយាយ ពូមីង បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះ ជាពិសេសបាននាំយកវត្ថុអនុស្សាវរីយ៍ជាក្រម៉ាជូនដល់ប្រជាពលរដ្ឋដោយម្នាក់ៗទទួលបានក្រម៉ាមួយ ជាមួយគ្នានេះដែរក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមនិងថែរក្សាសមិទ្ធផលផ្លូវនិងស្ពានដែលនៅក្នុងមូលដ្ឋាន ដើម្បីជាប្រយោជន៍ប្រើប្រាស់បានយូរអង្វែង។

 

បន្ទាប់ពីកិច្ចត្រួតពិនិត្យនិងវាយតម្លៃរួចមក គណៈកម្មការអន្តរក្រសួងបានឯកភាពសម្រេចប្រគល់ទទួល និងបញ្ចប់សុពលភាពលើការអនុវត្តគម្រោងទាំងពីរខាងលើនេះ៕

photo 2025 01 20 11 07 07 photo 2025 01 20 22 06 40 photo 2025 01 20 22 06 46 photo 2025 01 20 22 06 57 photo 2025 01 20 22 07 03 photo 2025 01 20 22 07 16 photo 2025 01 20 22 08 56

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង