เว็บหวยออนไลน์

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើសេចក្តីព្រាង “យុទ្ធសាស្ត្រស្តីពីការរៀបចំសេវាអេឡិចត្រូនិចសម្រាប់ធុរកិច្ច ឆ្នាំំ ២០២៥-២០២៨”

ចែលរំលែក
photo 2025 01 14 12 59 55

រាជធានីភ្នំពេញ ៖ នាថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោក ប៊ុន ចាន់ អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើសេចក្តីព្រាង “យុទ្ធសាស្ត្រស្តីពីការរៀបចំសេវាអេឡិចត្រូនិចសម្រាប់ធុរកិច្ច ឆ្នាំំ ២០២៥-២០២៨” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងផ្ទាល់ និងតាមបណ្តាញនិមិត្ត ប្រមាណជាង ១០០រូប។

សេចក្តីព្រាង “យុទ្ធសាស្ត្រស្តីពីការរៀបចំសេវាអេឡិចត្រូនិចសម្រាប់ធុរកិច្ច ឆ្នាំំ ២០២៥-២០២៨” មានចក្ខុវិស័យ “ចូលរួមបរិយាកាសអំណោយផលសម្រាប់ការធ្វើធុរកិច្ច តាមរយៈការផ្តល់សេវាអេឡិចត្រូនិចសម្រាប់ធុរកិច្ច ដែលមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងតម្លាភាព ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង” និងមានគោលបំណង “បង្កើតប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុវកិច្ច ប្រកបដោយភាពរស់រវើក ប្រទាក់ក្រឡា និងបំពេញឱ្យគ្នាទៅវិញទៅមក សំដៅពង្រឹងប្រសិទ្ធភាពនៃយន្តការផ្តល់សេវាសាធារណៈសម្រាប់ធុរកិច្ច និងលើកកម្ពស់ការបំពេញអនុលោមភាព”៕

photo 2025 01 13 14 56 06 1 photo 2025 01 13 14 56 07 1 photo 2025 01 13 14 56 08 2 1 photo 2025 01 13 14 56 08 1 photo 2025 01 14 12 59 55

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522