เว็บหวยออนไลน์

ឯកឧត្តម ជី សុីថា អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ “ គោលនយោបាយជាតិស្តីពីការលើកកម្ពស់ការប្រើប្រាស់សម្ភារៈសំណង់ក្នុងឧស្សាហកម្មគ្រឿងផ្គុំសំណង់ប្រកបដោយសុវត្ថិភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យសំណង់។

ចែលរំលែក
photo 2025 01 10 18 49 16

រាជធានីភ្នំពេញ÷ នារសៀលថ្ងៃសុក្រ ១២កើត ខែបុស្ស  ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២២៥ ឯកឧត្តម ជី សុីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ “ គោលនយោបាយជាតិស្តីពីការលើកកម្ពស់ការប្រើប្រាស់សម្ភារៈសំណង់ក្នុងឧស្សាហកម្មគ្រឿងផ្គុំសំណង់ប្រកបដោយសុវត្ថិភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យសំណង់ “ ដែលរៀបចំឡើងដោយក្រសួងដែនដី នគរូបនីយកម្ម និសំណង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅសាលសន្និបាត២០២១ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីជំនាញដែលអញ្ជើញមកពីក្រសួង ស្ថាប័ន ពាក់ព័ន្ធផងដែរ។

 

សូមបញ្ជាក់ផងដែរ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឱ្យពិគ្រោះយោបល់នូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តសរុបចំនួន ១៥៥ ដើម្បីបម្រើឱ្យវិស័យសំណង់នៅកម្ពុជា ដោយស្របតាមគោលនយោបាយអាទិភាពទាំង ៣ចំណុច របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺការពង្រឹងសមត្ថភាពមន្ត្រី ការពង្រឹងសមត្ថភាពស្ថាប័ន និងការលើកកម្ពស់ប្រព័ន្ធលើកទឹកចិត្តដល់មន្ត្រី។

photo 2025 01 10 18 40 20 photo 2025 01 10 18 40 21 2 photo 2025 01 10 18 40 21 photo 2025 01 10 18 40 23 2 photo 2025 01 10 18 40 23 photo 2025 01 10 18 49 16 photo 2025 01 10 18 49 17 photo 2025 01 10 18 49 18

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522