ឯកឧត្ដម អ៉ិន ចន្ថា បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវធម្មសទ្ធាភិរ័ត្នសិរីវិសុទ្ធិរតន៍ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន

Share
6.1

រាជធានីភ្នំពេញ៖ នាសៀលថ្ងៃសុក្រ  ៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ នៅគេហដ្ឋាននៃសព សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឯកឧត្ដម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវធម្មសទ្ធាភិរ័ត្នសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយារបស់ ឯកឧត្ដមនាយកឧត្ដមសនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ  ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ១៨:៥២ នាទីល្ងាច ក្នុងជន្មាយុ ៧៩ ឆ្នាំ ដោយរោគាពាធ។

 

មរណភាពរបស់ លោកជំទាវធម្មសទ្ធាភិរ័ត្នសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន គឺជាការបាត់បង់ភរិយា ម្ដាយ ជីដូន ជាទីគោរពស្រលាញ់បំផុតប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ និងសង្គហធម៌គម្រូមួយ ដែលតែងតែខិតខំចញ្ខឹមបីបាច់ថែក្សា អប់រំ ទូន្មាន បុត្រធីតា និងចៅៗ រហូតក្លាយជាកុលបុត្រ កុលធីតាដ៏ឆ្នើមរបស់សង្គមជាតិ។

 

ឯកឧត្ដមប្រធានប្រតិភូបាន បាននាំយកសាររំលែកទុក្ខរបស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានសម្ដែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវធម្មសទ្ធាភិរ័ត្នសិរីវិសុទ្ធិរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

1 3 2 3 3 3 4 3 5 3 6.1 6 4

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង