เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំគណៈកម្មការ ដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័នរូបវ័ន្ដ និងគមនាគមន៍ជនបទ ប្រកបដោយភាពធន់របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក
2 17

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ ដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័នរូបវ័ន្ដ និងគមនាគមន៍ជនបទ ប្រកបដោយភាពធន់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដម រដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន ព្រមទាំមន្រ្ដីជំនាញ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឆាយ ឫទ្ធិសែន បានជម្រាបជូនអង្គប្រជុំពីទិសដៅសម្រាប់អនុវត្តឆ្នាំ២០២៥ ដែលឈានជិតមកដល់នាពេលឆាប់ៗខាងមុខនេះ គឺបន្តអនុវត្តផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទប្រកបដោយវិបុលភាព បរិយាប័ន្ន នាវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលត្រូវពង្រឹង និងពង្រីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទទាំងបរិមាណ និងគុណភាព ។ ជាមួយនេះផងដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានជម្រាបជូនពីតួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំទាំងកម្រិតនយោបាយ និងកម្រិតបច្ចេកទេស ក្នុងសេចក្ដីប្រកាសរបស់ក្រសួងអភិវឌ្ឍន៍ជនបទចំនួន ៤ គឺ
១-ប្រកាសស្ដីពី ការបង្កើតគណៈកម្មការជ្រើសរើស និងកំណត់អាទិភាពខ្សែផ្លូវជនបទ និងសំណង់សិល្បការ្យ។
២-ប្រកាសស្ដីពី ការបង្កើតគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ និងគមនាគមន៍ជនបទ ប្រកបដោយភាពធន់។ ៣-ប្រកាសស្ដីពី ការបង្កើតគណៈកម្មការសិក្សាបទដ្ឋានបច្ចេកទេសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងសំណង់សិល្បការ្យជនបទ ប្រព័ន្ធទឹកស្អាតជនបទ អនាម័យជនបទ ភូមិគំរូជនបទ និងសហគមន៍ជនបទ និងទី៤-ប្រកាសស្ដីពី ការបង្កើតគណៈកម្មការកំណត់ឈ្មោះខ្សែផ្លូវជនបទ និងសំណង់សិល្បការ្យ ៕

2 17 scaled 4 19 scaled 5.1 1 scaled 5.2 scaled 5 21 scaled 6 21 scaled 7 22 scaled 8 17 scaled 9 20 scaled 10 20 scaled 11 16 scaled CZ1A0530 scaled CZ1A0564 scaled CZ1A0566 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522