เว็บหวยออนไลน์

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពសាងសង់ ស្ដារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ)

ចែលរំលែក
2.1 1

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពសាងសង់ ស្ដារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ)។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងក្រុមការងារនៃ គ.ត.វ. ក្នុងគោលបំណងត្រួតពិនិត្យការអនុវត្តតួនាទី និងភារកិច្ចរបស់គណៈកម្មការដែលបានរៀបចំ និងត្រួតពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងាររបស់គណៈកម្មការនេះផងដែរ។

 

ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់ថា គ.ត.វ. មានភារកិច្ចត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ការជួសជុល និងស្ថាបនាឡើងវិញ ដើម្បីធានានូវចីរភាពក្នុងការប្រើប្រាស់ ពិសេសគឺមានភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍ ជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញឱ្យបន្ដខិតខំប្រឹងប្រែងអនុវត្តនូវតួនាទី ភារកិច្ច ដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព ផ្អែកលើក្រមសីលធម៌វិជ្ជាជីវៈ និងមានកិច្ចសហការល្អជាមួយមន្ដ្រីជំនាញនៅថ្នាក់មន្ទីរ។ ក្នុងនោះក៏ត្រូវពង្រឹងគុណភាព និងការគ្រប់គ្រងមន្ទីរពិសោធន៍ឱ្យកាន់តែមានគុណភាពខ្ពស់ក្នុងការធ្វើពិសោធន៍សម្ភារសំណង់ មុនយកទៅប្រើប្រាស់ក្នុងការដ្ឋានសាងសង់ ដើម្បីធានានូវគុណភាពផ្លូវជនបទ និងសំណង់សិល្បការ្យស្របតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ ជាពិសេសស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលបានដាក់ចេញនូវគោលការណ៍ពង្រឹង ៧០% និង ពង្រីក ៣០%៕

2.1 1 scaled 5 19 scaled 6 19 scaled 7 20 scaled 8 15 scaled 9 18 scaled 10 18 scaled 11 14 scaled 12 14 scaled 13 16 scaled 14 14 scaled 15 13 scaled CZ1A0281 scaled CZ1A0284 scaled CZ1A0286 scaled CZ1A0288 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522