ឯកឧត្តម ជី ស៊ីថា អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តកម្មអនុគ្រោះ

Share
photo 2024 12 18 14 08 15

ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ  ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤  ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ហាក់ សុខមឿន អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ និងជាប្រធានអង្គភាពលទ្ធកម្ម បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តកម្មអនុគ្រោះ ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារសុខាភ្នំពេញ។

 

សិក្ខាសាលាពិគ្រោះយោបល់នេះធ្វើទ្បើងក្នុងគោលបំណងដើម្បីប្រមូលធាតុចូលបន្ថែមពីក្រសួង ស្ថាប័ន សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈ ដៃគូអភិវឌ្ឍនិងវិស័យឯកជនដើម្បីឲ្យសេចក្តីព្រាងប្រកាសស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តកម្មអនុគ្រោះ មានភាពគ្រប់ជ្រុងជ្រោយ និងអាចប្រើប្រាស់បានប្រកបដោយប្រសិទ្ធភាព និងសុក្រឹតភាព៕

photo 2024 12 18 14 08 15 photo 2024 12 18 14 08 16 photo 2024 12 18 14 08 17

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង