របាយការណ៍វឌ្ឍនភាពការងារប្រចាំខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ ២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង ២:៤៧ ល្ងាច
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធាន គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប បានអមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនា សហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៨ខ្សែ នៅសៀមរាប ចូលរួមពិនិត្យវឌ្ឍនភាពនៃការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៨ ខ្សែនៅខេត្តសៀមរាប ៕