เว็บหวยออนไลน์

ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបផ្លូវក្រាលល្បាយក្រួសចំនួន ១ខ្សែ ប្រវែងសរុប ១១ ៨០០ ម៉ែត្រ

ចែលរំលែក
photo 2024 12 11 15 54 41

ខេត្តក្រចេះ ៖ ថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបផ្លូវចំនួន ១ខ្សែ ដោយក្រាលល្បាយក្រួស ប្រវែងសរុប ១១ ៨០០ម ទទឹង៤,៥ម និង ៥ម កម្រាស់ ០,១៥ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួនទៀត ស្ថិតនៅក្នុងឃុំកំពង់ចាម និងឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។

 

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋជាច្រើនរូប ដោយក្នុងនោះឯកឧត្តមបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ា១ផងដែរ ។

 

បន្ទាប់ពីត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណ:កម្មការអន្តរក្រសួងរួចមក គណ:កម្មការបានឯកភាពទទួលយកការអនុវត្តការងារ តាមការស្នើសុំរបស់ភាគីទទួលការ ។

photo 2024 12 11 15 54 37 photo 2024 12 11 15 54 38 2 photo 2024 12 11 15 54 38 photo 2024 12 11 15 54 39 photo 2024 12 11 15 54 40 photo 2024 12 11 15 54 41 photo 2024 12 11 15 54 43 photo 2024 12 12 11 01 02

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522