ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី២ លើការងារថែទាំផ្លូវប្រចាំ ចំនួន ១៨ខ្សែ នៅក្នុងខេត្តតាកែវ

Share
photo 2024 12 07 06 12 06

ខេត្តតាកែវ ៖ នាថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី២ លើការងារថែទាំផ្លូវប្រចាំ ចំនួន ១៨ខ្សែ ដែលក្នុងនោះ ៤ខ្សែ ប្រវែងសរុប ៥៨,៥៩០ គ.ម. ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ស្ថិតនៅក្នុងឃុំត្រាំកក់ ឃុំសំរោង ឃុំត្រពាំងធំខាងជើង ឃុំអង្គប្រាសាទ ឃុំរាមអណ្តើក ឃុំគោកព្រេច ឃុំជំរះពេន ឃុំខ្វាវ ឃុំចំបក់ ឃុំត្រពាំងក្រសាំង ឃុំក្រាំងលាវ ឃុំកុមាររាជា ស្រុកត្រាំកក់ ស្រុកគីរីវង់ ស្រុកសំរោង និងស្រុកបាទី ខេត្តតាកែវ និង ១៤ខ្សែទៀត ប្រវែងសរុប ៩០ គ.ម. ជាផ្លូវក្រាលក្រួសល្បាយថ្មភ្នំ និងខ្សាច់ភ្នំ ស្ថិតក្នុងឃុំព្រៃស្លឹក ឃុំជាទង ឃុំជំរះពេន ឃុំពពេល ឃុំតាអូរ ឃុំព្រៃរំដេង ឃុំពេជសារ ឃុំព្រៃអំពក ឃុំត្រពាំងក្រញូង ឃុំតាភេម ឃុំគោកព្រេច និងឃុំជើងគួន ស្រុកទ្រាំង ស្រុកត្រាំកក់ ស្រុកសំរោង ស្រុកគិរីវង់ និងស្រុកកោះអណ្តែត ខេត្តតាកែវ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ។

 

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការបានឯកភាពទទួលយកការអនុវត្តការងារតាមការស្នើសុំរបស់អ្នកទទួលការ សម្រាប់ដំណាក់កាលទី២។

 

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរ មូលដ្ឋាន ភូមិ ឃុំ ស្រុក និងបានសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង ដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ៕

photo 2024 12 07 06 11 58 photo 2024 12 07 06 11 59 photo 2024 12 07 06 12 02 2 photo 2024 12 07 06 12 02 photo 2024 12 07 06 12 04 2 photo 2024 12 07 06 12 04 photo 2024 12 07 06 12 05 photo 2024 12 07 06 12 06 2 photo 2024 12 07 06 12 06 photo 2024 12 07 06 12 07 photo 2024 12 07 06 12 08 photo 2024 12 07 06 12 09 2 photo 2024 12 07 06 12 09 photo 2024 12 07 06 12 10

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង