ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញចូលរួមអមដំណើរ ឯកឧត្តមឯកអគ្គរដ្ឋ ទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះបំពេញបេសកកម្ម ដើម្បីត្រួតពិនិត្យសមិទ្ធផលនានា និងពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវចំនួន២ខ្សែ នៅខេត្តសៀមរាប ក្នុងក្របខណ្ឌកម្មវិធី RID4CAM

Share
photo 2024 11 26 20 43 33 5

ខេត្តសៀមរាប ៖ នាថ្ងៃអង្គារ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជានាយកកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋ ទូតសហភាពអឺរ៉ុប (EU Ambassador) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានចុះបំពេញបេសកកម្ម ដើម្បីត្រួតពិនិត្យសមិទ្ធផលនានា និងការងារមួយចំនួនទៀតនៅខេត្តសៀមរាប ក្នុងក្របខណ្ឌហិរញ្ញប្បទានរបស់សហភាពអឺរ៉ុប (EU)។ ជាមួយគ្នានេះដែរ គណៈប្រតិភូសហភាពអឺរ៉ុប រួមជាមួយតំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវចំនួន២ខ្សែ នៅខេត្តសៀមរាប ក្នុងក្របខណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) រួមមាន ៖

 

១. ខ្សែទី១ ៖ ស្វាយចេក-ជប់តាត្រាវ ៖ តភ្ជាប់ពីភូមិព្រះគោថ្មី ឃុំស្វាយចេក ទៅភូមិប្រាសាទ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ប្រវែង ១៧,២០០គីឡូម៉ែត្រ សម្រេចបានប្រមាណ ៤៥%

២. ខ្សែទី២ ៖ ថ្នល់តាសិត-គោកធ្លក ៖ តភ្ជាប់ពីភូមិថ្នល់តាសិត ឃុំគោកធ្លកក្រោម ទៅភូមិគោកធ្លក ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ប្រវែង ១០,៩០០ម៉ែត្រ សម្រេចបានប្រមាណ ៣៨%។

 

នៅក្នុងឱកាសនោះដែរ គណៈប្រតិភូ បានជួបសំណេះសំណាលជាមួយអ្នកទទួលផល តាមបណ្តោយខ្សែផ្លូវទាំង២ខ្សែ និងទីតាំងគ្រោងនឹងសាងសង់ប្រព័ន្ធចែកចាយទឹកតាមទុយោសហគមន៍ (CPWS) នៅគោកធ្លកលើផងដែរ៕

photo 2024 11 26 20 43 32 2 photo 2024 11 26 20 43 32 3 photo 2024 11 26 20 43 32 photo 2024 11 26 20 43 33 2 photo 2024 11 26 20 43 33 3 photo 2024 11 26 20 43 33 4 photo 2024 11 26 20 43 33 5 photo 2024 11 26 20 43 33 6 photo 2024 11 26 20 43 33 7 photo 2024 11 26 20 43 33 8 photo 2024 11 26 20 43 33 photo 2024 11 26 20 43 34 2 photo 2024 11 26 20 43 34 3 photo 2024 11 26 20 43 34 4 photo 2024 11 26 20 43 34 photo 2024 11 26 20 43 35 2 photo 2024 11 26 20 43 35 photo 2024 11 26 20 43 47

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង