មន្រ្ដីការិយាល័យផ្គត់ផ្គង់ ទឹក នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានចុះពិនិត្យការខួងអណ្តូងទឹក ស្អាតចំនួន ៣ទីតាំង ក្នុងស្រុកសាមគ្គីមានជ័យ
១ ថ្ងៃមុន ថ្ងៃទី២៨ ខែមេសា ២០២៤
នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដី និង ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្រ្ដីបច្ចេកទេស និងដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានឃុំ បានចុះធ្វើការជួសជុលផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ៥ ៨០០ម៉ែត្រ ទទឹង ៥ ម៉ែត្រ ដែលតភ្ជាប់ពីភូមិគីរីថ្មី ឃុំសំរោងលើ ទៅដល់វត្តផ្អរ ភូមិបឹងអញ្ចាញ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលខូចខាតដោយសារជំនន់ទឹកភ្លៀង ។ ចំពោះមុខ ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ដឹកនាំ នឹងចាត់ចែងធ្វើការជួសជុលបន្ទាន់ជាបន្តបន្ទាប់នូវខ្សែផ្លូវសំខាន់ៗ ឱ្យបានទាន់ពេលវេលា សម្រាប់គាំទ្រដល់ជីវភាពរស់នៅទាំងខាងផ្នែកសេដ្ឋកិច្ច និងខាងផ្នែកសង្គមកិច្ចរបស់ប្រជាជន នៅតាមបណ្តាខេត្តទាំងអស់ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងអំឡុងពេលកន្លងមក។