លោក គី សុផល អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ
- ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពក្រសួង
Share

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ១២ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោក គី សុផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បានដឹកនាំកិច្ចប្រជុំក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ លើរបៀបវារៈចំនួនពីរ រួមមានដូចខាងក្រោម ៖
១. ការរៀបចំពិព័រណ៍ផលិតផលជនបទ នៅខេត្តកំពង់ធំ ស្របតាមផែនការឆ្នាំ២០២៤
២. ការចុះសិក្សាស្វែងយល់ពីការងារនិងមុខរបរ នៅក្នុងភូមិមួយចំនួន នៃភូមិទាំង៥០ ដែលត្រៀមអនុវត្តចលនាភូមិគំរូក្នុងឆ្នាំ២០២៥ ខាងមុខ៕
រហូតមកដល់ពេលនេះនាយកដ្ឋានបានរៀបចំកម្រងសំនួរ និងវិធីសាស្រ្តចុះប្រមូលទិន្នន័យ និងបានពិគ្រោះជាមួយអគ្គនាយកបច្ចេកទេសរួច។
