ឯកឧត្តម ភួង សោភា អញ្ជើញដឹកនាំកិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការសកម្មភាពអភិវឌ្ឍន៍ជនបទប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប
- ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង

ខេត្តសៀមរាប៖ នាថ្ងៃព្រហស្បតិ៍ ៧កើត ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការសកម្មភាពអភិវឌ្ឍន៍ជនបទប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឌី ឡាំថា អនុរដ្ឋលេខាធិការ លោក អ៉ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប លោកប្រធានមន្ទីរ ព្រមទាំងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប សរុបចំនួន ៣១ នាក់ ។
បន្ទាប់ពីស្តាប់សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពសកម្មភាពការងាររបស់មន្ទីរ និងទិសដៅបន្តដោយលោកប្រធានមន្ទីររួចមក ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរនាពេលកន្លងមក ជាពិសេសការសម្រេចបាននូវការលុបបំបាត់ការបន្ទោរបង់ពាសវាលពាសកាលក្នុងខេត្តសៀមរាប។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់។
ជាលទ្ធផលអង្គប្រជុំបានបេ្តជ្ញាចិត្តខិតខំអនុវត្តកម្មវិធីទាំង ៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទឱ្យបានស្របតាមផែនការដែលបានគ្រោងទុក និងត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ, ខិតខំបំពេញការងារឱ្យអស់លទ្ធភាព, និងត្រូវមានការទទួលខុសត្រូវខ្ពស់លើសកម្មភាពការងាររបស់ខ្លួន។
